ភ្នំពេញ ៖តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ថានៅថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសមត្ថកិច្ចរកឃើញយានយន្តល្មើសសរុបចំនួន១.៣១៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១.០០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ដោយឡែកក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងទី៧ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើរកឃើញមធ្យោបាយល្មើសសរុបចំនួន៨.៥៥២ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦.៥៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
ក្នុងរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល៧ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ និងបានកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រឹត៕ដោយ៖ប្រាថ្នា