ខេត្តប៉ៃលិន៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បានរងរបួសធ្ងន់និងស្រាលខណៈដែលបុរសជាប្តីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្តក្នុងទិសដៅពីត្បូងទៅជើងរេចង្កូតទៅបុករង្វង់មូលសាលាក្រៅបណ្ដាលឲ្យដួលរងរបួសតែម្តង។
តាមសមត្តកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៣០នាទី ល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិ ថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីខាងលើបណ្តាលឲ្យរងការខូចខាតម៉ូតូ១គ្រឿងកម្រិតស្រាលនិងមនុស្សរងរបួសធ្ងន់និងស្រាលចំនួន២ នាក់ ។
ប្រភពបន្តទៀតថា អ្នកបើកបរម៉ូតូមាន ឈ្មោះ យៀង វ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូ ម៉ាក វ៉េវ (Wave) ពណ៌ក្រហម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ប៉ៃលិន 1C-3519 បើកបរក្នុងទិសដៅពីត្បូងទៅជើង (រងរបួសធ្ងន់) ដោយពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវ មិនដាក់គន្លឹះសុវត្ថិភាព) ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ចំណែកអ្នករួមដំណើរត្រូវជាប្រពន្ធ (រងរបួសស្រាល) ។
ប្រភពបញ្ជាក់ថា មូលហេតុនៃការបើកម៉ូតូទៅបុករង្វង់មូលនេះ គឺបណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងស្ថានភាពស្រវឹងស្រា ដោយបើកល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំង២នាក់ រីឯវត្ថុតាងត្រូវបានក្រុមគ្រួសារមកទទួលយកទៅជួសជុល៕ដោយ៖ ស សារ៉េត