ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប ឭលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០របស់កងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០ របស់កងទ័ពជើងគោកក្រោម អធិបតី ភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល ទាហាន និងបណ្តាជំនាញទាំង អស់បាន បំពេញការងារស្នូល ក៏ដូចជាភារកិច្ចចំពោះ មុខឱ្យទទួលបានលទ្ធផលល្អប្រសើរតាម បទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន រម្លឹកដល់នាយទាហាន ទាំងអស់ ត្រូវចៀស វាងបញ្ហា អសកម្មនានា និងត្រូវបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បី កំណើន សេដ្ឋកិច្ចជាតិ កាត់បន្ថយភាព ក្រីក្រ ជូន ប្រជាពលរដ្ឋ ជំរុញការ កសាងអង្គភាព រឹង មាំលើគ្រប់វិស័យអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពរាល់ បទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជា ការដ្ឋានកងទ័ពជើងគោក ប្រគល់ជូន ។ ត្រូវ បន្តអនុវត្តន៍តួនាទីភារកិច្ច របស់ខ្លួន ស្រប តាមបទបញ្ជា និងលក្ខន្តិកៈ របស់កងយោធ ពលខេមរ ភូមិន្ទ ពិសេសការគិតគូរពី ជីវភាព សុខុមាលភាពរបស់ កងទ័ពយើង និងបន្ត រក្សាសាមគ្គី ឯកភាពផ្ទៃក្នុងបានល្អជានិច្ច ។
លោកបាន សំណូមពរដល់មេបញ្ជាការ មេ បញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហានគ្រប់កងឯកភាពទូទាំង កង ទ័ពជើងគោក ត្រូវបន្តពង្រឹង ប្រៀបការពារជាតិ បន្តយក ចិត្ត ទុក ដាក់លើ ការ ងារ ហ្វឹក ហ្វឺន តាមរយៈការបើកវគ្គ បំប៉នបណ្តុះ បណ្តាលកសាងធនធានមនុស្ស និងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ បន្តជំរុញការងារហ្វឹកហ្វឺនរៀនសូត្របង្កើនការលើក កម្ពស់សមត្ថភាពកងទ័ព បន្តយកចិត្តទុក្ខដាក់ ខិតខំជំរុញ អប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយឱ្យដល់កងទ័ពជាប្រចាំជ្រោង ខ្ពស់ទង់ស្នេហា ជាតិការ ពារសុខ សន្តិភាព ទុកដាក់គ្រឿង សម្ភារបរិក្ខា របំពាក់ធានា មិនឱ្យធ្លាក់ដល់ ដៃ ជនឬ ក្រុមដទៃបានឡើយ ។ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាប់ ព្រំ ដែន ដោយអត់ធ្មត់ បន្តពិភាក្សាគ្រប់យន្តការ រួមគ្នាអភិវឌ្ឍន៍តំបន់ ព្រំដែនជា មួយបណ្តា ប្រទេសជិតខាងជា ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍។

ជាមួយគ្នានោះ កិច្ចប្រជុំក៏ បានតាមដាន ស្តាប់ របាយការណ៍ ស្តីពី លទ្ធផលការ ងារ ដែលគ្រប់ កងឯកភាព ចំណុះកងទ័ព ជើង គោកបានអនុវត្តន៍ក្នុងឆមាស ទី១ កន្លងមក ដោយបានស្តែងឱ្យឃើញពីការខិតខំ ប្រឹង ប្រែងយក ចិត្តទុកដាក់ បំពេញភារកិច្ច ទទួលបានលទ្ធផលផ្លែផ្កា និងបានដាក់ចេញ ផែនការ ទិសដៅ បន្តសម្រាប់ឆមាសទី២ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានផ្តល់ ឱកាសឱ្យបណ្តាកងឯកភាព ចំណុះបានធ្វើបទ អន្តរាគមន៍លើការងារ កន្លងមក និងរិះរក ចំណុច ខ្លាំងចំណុច ខ្សោយ តើចំណុចកន្លែ ងណាខ្លះ ដែលបណ្តាអង្គភាព ចំណុះ អនុវត្តន៍បាន ជោគជ័យហើយ ចំណុច ណាខ្លះទៀតដែល អង្គភាពនៅ មានការខ្វះ ខាតចន្លោះ ប្រហោង ក្នុងការ អនុវត្ត កន្ល ងម ក ដើម្បី លើកជាសំណូមពរ និងលើក ជា សំណើដាក់ជូនអង្គប្រជុំ ពិនិត្យដើម្បីដាក់ ចេញទិសដៅ អនុវត្តន៍បន្តប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ AKP

 


ចែករំលែក៖