ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបេីករថយន្តបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តអូឌីក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហេីយរថយន្តហាយឡេនឌ័រជ្រុលទៅបុកស្លាកតម្លៃប្រេងរបស់ស្ថានីយប្រេងឥន្ធនៈសូគីមុិចរងការខូចខាតថែមទៀត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៩ខែ​មិថុនា​ ឆ្នាំ២០២០​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវលេខ១៨២​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2Y-0603 បេីកបរដោយបុរសម្នាក់​តាម​បណ្តោយផ្លូវលេខ១៨២​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយសារតែភ្លើងស្តុបពណ៌ខៀវទេីបគាត់បន្តដំណេីរទៅមុខទៀត តែពេលបើកមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកអូឌី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AE-3811 តាមបណ្តោយផ្លូវម៉ៅសេទុង​ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងស្តាំនៃរថយន្តហាយឡេនឌ័រពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។ 

ប្រភពដដែលបានបន្តថា​ ភ្លាមៗនោះរថយន្តហាយឡេនឌ័រក៏ជ្រុលទៅបុកស្លាកយីហោតម្លៃប្រេងរបស់ស្ថានីយប្រេងសូគីមុិច

បណ្តាលឱ្យរងការខូចខាតថែមទៀត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទាក់ទងជំនាញចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖