ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណីលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២២ៈ ០០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះគ្មានលេខក្នុងក្រុមហ៊ុនឯកជន មានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ​ អុឹង កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនក្រុមហ៊ុនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុននេះ ដែលស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) និងទី២ ឈ្មោះ ហេង ណាក់ រត់គេចខ្លួន។

ចំណែកជនរងគ្រោះ ឈ្មោះ​ មៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនក្រុមហ៊ុនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុននេះ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

សម្ភារបាត់បង់មានទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖