ព័ត៌មានទាន់ហេតុការណ៍៖

លោក Gareth Southgate មានមោទនភាពយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់កីឡាករអង់គ្លេសពីការប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate មានប្រសាសន៍ថា គាត់មានមោទនភាពក្រៃលែងចំពោះកីឡាករអង់គ្លេសសញ្ជាតិរបស់គាត់បាននិយាយអំពីការរើសអើងជាតិសាសន៍ និងបានធ្វើយុទ្ធនាការដើម្បីសប្បុរសធម៌ក្នុងពេលថ្មីៗនេះ។

កីឡាករអង់គ្លេស Raheem Sterling និង Tyrone Mings បានបញ្ចេញមតិរបស់ពួកគេលើយុទ្ធនាការហៅថា Black Lives Matters ក្រៅពីកីឡាករទាំងនេះមានកីឡាករសញ្ជាតិអង់គ្លេសមួយចំនួនទៀតដែលចូលរួមប្រឆាំងនឹងការរើសអើងជាតិសាសន៍ដូចជា ខ្សែបម្រើ Jack Grealish របស់ក្លិប Aston Villa, ខ្សែការពារ Kyle Walker របស់ក្រុម Manchester City, ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Jadon Sancho និងខ្សែបំរើ Mason Mount របស់ក្រុម Chelsea ស្ថិតក្នុងចំណោមកីឡាករអង់គ្លេសដែលបានរំលោភច្បាប់និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ព្រោះតែពួកគេបានចូលរួមបញ្ចេញទស្សនៈផ្ទាល់ខ្លួនពីការរើសអើងជាតិសាសន៍

កីឡាករ Jordan Henderson បានដឹកនាំគំនិតផ្តួចផ្តើមរបស់កីឡាករដើម្បីរៃអង្គាសប្រាក់សម្រាប់អ្នកគាំទ្រ ខណៈ ដែលខ្សែប្រយុទ្ធ Marcus Rashford ក៏បានធ្វើការជាមួយសប្បុរសធម៌ដែលជួយចិញ្ចឹមកុមារផងដែរ

លោក Southgate បាននិយាយថា គាត់មានការកោតសរសើរយ៉ាងខ្លាំងចំពោះភាពពេញវ័យដែលពួកគេកំពុងបង្ហាញ។ លោក បានប្រាប់ BBC Sport ថា យើងមានកីឡាករជាច្រើនក្រុមដែលយល់ថាពួកគេមានឱកាសដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរមួយ – ដែលសំលេងរបស់ពួកគេត្រូវបានគេ ប៉ុន្តែពួកគេធ្វើវាជាមួយនឹងការទទួលខុសត្រូវមួយចំនួនប្រសិនបើអ្នកជឿលើអ្វីមួយដែលមានភាពរឹងមាំគ្រប់គ្រាន់ហើយមានឱកាសធ្វើឱ្យមានភាពខុសគ្នានោះគឺជាអ្វីដែលអ្នកត្រូវយល់។

លោក Southgate បានបន្តថាមានការបោះជំហានទៅមុខ នៅក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងការរើសអើងជាតិសាសន៍ប៉ុន្តែដំណោះស្រាយដ៏ធំនៅតែត្រូវការ។ ខ្ញុំគិតថារឿងនេះឆ្លងកាត់លើការប្រើវិជ្ជាជីវៈទាំងអស់ ខ្ញុំតែងតែនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដែលភាគរយខ្ពស់នៃបន្ទប់សំលៀកបំពាក់គឺខ្មៅ ដូច្នេះខ្ញុំមិនដឹងអ្វីប្លែកទេរហូតដល់ខ្ញុំចាកចេញពីបរិយាកាសនោះ។ ខ្ញុំមិនបានដឹងខ្លួនដូចដែលខ្ញុំបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

សូមបញ្ជាក់ថា នៅសប្តាហ៍នេះបន្ទាប់ពីមរណភាពរបស់លោក George Floyd និងការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោកខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sterling បាននិយាយថា វឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នឹងកើតមានក្នុងពិភពបាល់ទាត់នៅពេលដែលកីឡាករស្បែកខ្មៅកាន់តែច្រើនបានក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍នេះ ៕

ដោយ៖ភារៈ


ចែករំលែក៖