លោក Rudi Voller ប្រធានផ្នែកកីឡាក្លឹប Bayer Leverkusen បាននិយាយថា ក្លឹបនៅតែសង្ឃឹមថានឹងរក្សា Kai Havertz ទោះបីជាមានការសង្ស័យជុំវិញអនាគតរបស់គេទៅក្លឹបផ្សេងក៏ដោយ។
Havertz កំពុងមានការចាប់អារម្មណ៍ពីក្លឹបយក្សអឺរ៉ុបជាច្រើន ខណៈដែលក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការដេញថ្លៃសម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ។
កីឡាករវ័យ២០ឆ្នាំរូបនេះបានខកខានការប្រកួតរវាងក្រុម Leverkusen នឹង Saarbrucken ដោយសារបញ្ហារបួសកាលពីថ្ងៃអង្គារនៅពេលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាល្លឺម៉ង់ DFB-Pokal ។
លោក Voller ប្រធានផ្នែកកីឡារបស់ Leverkusen បានបន្តថា “ខណៈពេលដែលការជជែកនៅតែព័ទ្ធជុំវិញរឿងHavertz យើងព្យាយាមផ្តល់ឱ្យគាត់នូវរាល់លទ្ធភាពដែលគាត់អាចហៅពីគុណសម្បត្តិរបស់គាត់។ គាត់បានធ្វើឱ្យមានភាពលេចធ្លោនៅក្នុងតង់ទី២នៃរដូវកាលនេះ។
ចំណែកគ្រូបង្វឹកក្រុម Leverkusen លោក Peter Bosz ពេញចិត្តនឹងទម្រង់លេងរបស់ក្រុមលោកដោយក្រុម Bayern Munich ឬ EintrachtFrankfurt កំពុងរង់ចាំពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។ លោកបាននិយាយថា“ពេញចិត្តព្រោះយើងបានចូលទៅក្នុងការប្រកួតយ៉ាងល្អដោយឈ្នះបន្ទាប់ពី៣០នាទីនោះចប់ហើយ។ យើងបានបញ្ចប់វាយ៉ាង ល្អ។ ប្រហែលជាយើងអាចរកបានមួយឬពីរគ្រាប់ទៀតពីព្រោះយើងមានឱកាសច្រើននៅរាល់ការប្រកួតនៅលីគកំពូលអាល្លឺម៉ង់ ៕ដោយ៖ភារៈ