ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់ប្រឡាយដើម ស្លែង មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។នៅក្នុងពេលនេះអាជ្ញាធរនិង ក្រុមការងារបាន និង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយដែលគ្រោងនឹងធ្វើឱ្យរួចរាល់ក្នុងឆ្នាំនេះដើម្បីបញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ ទឹកភ្លៀង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា៖ ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះ អាជ្ញាធរ និងក្រុមការងារបាននិងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់សំរាមជា មួយនឹងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។ ការដ្ឋាននេះនឹងហើយរួចរាល់នៅក្នុង ឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ចៀសការលិចលង់លំនៅឋាន ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិង អាជ្ញាធរដែនដី កាលពីចុងខែមេសាកន្លងទៅនេះបានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុន ស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបាន គុណភាព ស្តង់ដារ។ ពោលគឺត្រូវជំរុញ ស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ ប្រឡាយដើមស្លែងឲ្យបានរួចរាល់ក្នុង រយៈពេលឆាប់ៗ ដើម្បីកាត់បន្ថយការជន់ លិចប្រកបដោយប្រសិទ្ធភាព និង ដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅ បណ្ដោះអាសន្ននៅក្រោមស្ពានស្ទឹងមាន ជ័យ មកស្នាក់នៅដីរបស់គាត់តាមមាត់ ប្រឡាយវិញ។ ពាក់ព័ន្ធនឹងការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ក្នុងផេករបស់ សម្ដេចតេជោ ហ៊ុន សែន ក៏បានកោត សរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ ផងដែរ ដែលក្នុងផេករបស់សម្តេចបានសរសេរថា ៖អាងទឹកស្អុយស្ទឹងមានជ័យក្លាយជាប្រឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយនិងជាច្រករំដោះទឹកគ្រប់តំបន់។
ក្រោយពីការដាក់ចេញនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេ ជោ ហ៊ុន សែន តាមរយៈសាលារាជធានី ភ្នំពេញ នាពេលនេះប្រឡាយទឹក ស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុក ទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាង ស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹក ចេញពីគ្រប់តំបន់។ ជាពិសេស នឹង ដោះស្រាយបញ្ហាទឹកជន់លិចនៅខណ្ឌ មានជ័យ និងខណ្ឌសែនសុខ ខណៈ ដែលប្រជាពលរដ្ឋដែលរស់នៅតាម មាត់ច្រាំងប្រឡាយស្ទឹងមានជ័យ ទទួលបានដីសម្រាប់សាងសង់ផ្ទះជាកម្មសិទ្ធិ ស្របច្បាប់នៅនឹងកន្លែងតែម្ដង តាម គោលនយោបាយឈ្នះ=ឈ្នះ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផល ដែលកសាងនេះឲ្យបានគង់វង្ស និងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បី រក្សាភាពស្អាតនៅតាមទីកន្លែងរស់នៅ ៕ដោយ៖សំរិត