កម្លាំងទាហានរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះលើរបបហ្វាស៊ីស ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែមិថុនាខាងមុខ ។ តាមពិតពិធីនេះត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែកូវីដ-១៩ ។
កម្លាំងទាហានរុស្ស៊ី ដែលមានទីតាំងនៅជិតទីក្រុងមូស្គូបានចាប់ផ្តើមហ្វឹកហាត់ហើយ ។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះ មាន១១ក្រុម ស្លៀកពាក់ឯកសណ្ឋានសម័យសង្គ្រាម និង ទាហាន៤០ក្រុមទៀតមកពីសាលាយោធា សរុបមានទាហាន ១៤ពាន់នាក់ចូលរួម និងសម្ភារយោធា៣៨ប្រភេទ ដែលល្បីល្បាញក្នុងសម័យសង្គ្រាមលោកលើកទីពីរ មាន រថក្រោះ T-34-85 កាំភ្លើងធំ Su-100 … ជាមួយគ្នានេះក៏មានយន្តហោះចម្បាំង៧៥គ្រឿង ស្មើនឹងគម្រប់ខួប៧៥ទិវាជ័យជម្នះ ។ ពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះ មានរយៈពេលតែ៩០នាទីប៉ុណ្ណោះ។
តាមគម្រោង និឹងមានពិធីហ្វឹកហាត់នៅទីលានក្រហមនៅថ្ងៃទី១៧,១៨ និង២០ ខែមិថុនា មុនពេលឈានដល់ថ្ងៃដង្ហែក្បួនជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ៕ដោយ៖ធី រីណា