ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​អប់រំ​ចិន ក្រើន​រំ​ឮ​ក​និស្សិតដែល​ប៉ង​សិក្សា​នៅប្រទេស​អូស្ត្រាលី ព្រោះ​ករណី​ហិង្សា ​និង​ការរើសអើង​ពូជសាសន៍​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយកើតមានហេតុការណ៍ជាច្រើនករណីពាក់ព័ន្ធការរើសអើងជនជាតិអាស៊ីអំឡុងពេលជំងឺរាតត្បាត COVID-19 រដ្ឋាភិបាលចិន នៅថ្ងៃទី ខែមិថុនា បានទទូចឲ្យនិស្សិតដែលប៉ងសិក្សានៅបរទេសគិតដោយប្រុងប្រយ័ត្នមុនពេលជ្រើសរើសប្រទេសអូស្ត្រាលី

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំចិន បានក្រើនរំនិស្សិតនៅបរទេសឲ្យរៀបចំការវាយតម្លៃហានិភ័យឲ្យបានល្អ និងប្រុងប្រយ័ត្នចំពោះការជ្រើសរើសទៅសិក្សាក្នុងប្រទេសអូស្ត្រាលី ត្រលប់ទៅសិក្សាក្នុងប្រទេសនេះវិញ

ការព្រមានរបស់ក្រសួងអប់រំចិន ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយក្រសួងទេសចរណ៍និងវប្បធម៌ចិន បានផ្ដល់យោបល់ឲ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ព្រោះករណីហិង្សានិងការរើសអើងពូជសាសន៍ដែលកើតចេញពីការរាលដាល COVID-19 កំពុងកើតមាន  ជំងឺរាតត្បាតនេះ បានផ្ទុះឡើងដំបូងក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩

ក្នុងបទសម្ភាសជាមួយវិទ្យុជាតិ ABC របស់អូស្ត្រាលី នៅថ្ងៃទី ខែមិថុនារដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham លើកឡើងថាវាមានឧបទ្ទវហេតុរើសអើងពូជសាសន៍កើតឡើងក្នុងប្រទេស ក៏ប៉ុន្តែលោកអះអាងថា លោកយល់ឃើញថា គំនិតដែលថាអូស្ត្រាលី ក្នុងឥរិយាបថនេះជាប្រទេសមិនមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត គឺជារឿងមួយដែលគ្មានការត្រួតពិនិត្យច្បាស់លាស់ឡើយ

កាសែត The Sydney Morning Herald បានចុះផ្សាយនៅថ្ងៃទីខែមិថុនាពីការស្ទង់មតិមួយដែលរៀបចំឡើងដោយស្ថាប័នស្រាវជ្រាវមួយឈ្មោះ Per Capita ដោយរកឃើញថា អូស្ត្រាលីមានករណីរើសអើងពូជសាសន៍រហូត ៣៨៦ករណី រួមមានការវាយដំរាកាយ ប្រមាថនិងស្តោះទឹកមាត់ដាក់ជាដើម តួលេខនេះ គឺរាប់ចាប់ពីថ្ងៃទី ខែមេសា ឆ្នាំ២០២០មក

ទំនាក់ទំនងរវាងអូស្ត្រាលី និងចិនបានក្លាយជាល្អក់កករបន្ទាប់ពីផ្ទុះការរាលដាល COVID-19 ខណៈរដ្ឋាភិបាលអូស្ត្រាលីបានស្នើឲ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិដើម្បីកំណត់ប្រភពជំងឺនេះ និងរបៀបដែលវារាលដាលជុំវិញពិភពលោក ឆ្លើយតបរឿងនេះ ចិនបានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសអូស្ត្រាលី និងរារាំងការនាំចូលសាច់គោពីប្រភពក្រុមហ៊ុនអូស្ដ្រាលីមួយចំនួនផងដែរ៕ដោយ៖ស តារា


ចែករំលែក៖