ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសល្អហុចឲ្យ លោក Joe Biden មានសង្ឃឹមខ្ពស់ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

ចែករំលែក៖

អាមេរិក៖ បេក្ខភាពប្រធានាធិបតីអាមេរិក​Joe Biden ជាអ្នកនយោបាយជើងចាស់ និងមានភាពជិតស្និទ្ធបំផុតជាមួយក្រុមជនជាតិស្បែកខ្មៅ ពិសេសក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា​។ មិនតែប៉ុណ្ណោះអតីតប្រធានាធិបតី​អូបាម៉ា​ធ្លាប់ឲ្យលោក Joe Biden ខ្ចីលុយយកទៅព្យាបាលជំងឺមហារីកខួរក្បាលកូនប្រុសច្បងទៀតផង​។
កាលពីឆ្នាំ​២០១៥ លោកJoe Biden ពេលកាន់តំណែងជាអនុប្រធានាធិបតី ធ្លាប់បានប្រកាសលក់ផ្ទះ​ដើម្បីយកប្រាក់មកព្យាបាលកូន​ ប៉ុន្តែត្រូវបានប្រធានាធិបតីអូបាម៉ា រារាំងមិនឲ្យលក់ ហើយលោកអូបាម៉ាសុខចិត្តឲ្យលុយលោកខ្ចី។ ប៉ុន្តែកូនប្រុសរបស់លោកBidenមិនអាចឆ្លងផុតពីសេចក្តីស្លាប់នោះឡើយ ។ ដោយសារតែបញ្ហាគ្រួសារ ទើបធ្វើឲ្យលោក Joe Biden មិនបានចូលរួមក្នុងការប្រកួតប្រជែង បោះឆ្នោតកាលពីឆ្នាំ​២០១៦។
កត្តាទាំងនោះហើយទើបលោក Joe Biden និងគ្រួសារអតីតប្រធានាធិបតីអូបាម៉ា មាន​ភាពជិតស្និទ្ធយ៉ាងខ្លាំង ដូចគ្រួសារតែមួយ​ ហើយរយៈពេល៨ឆ្នាំកាន់តំណែងមិនមានអ្វីដែលមិនចុះសម្រុងនឹងគ្នានោះឡើយ។
ទាំងនោះជាចំណុចមួយនៃទំនាក់ទំនងដ៏ល្អរវាងលោក​Joe Biden ជាមួយ​គ្រួសារជនជាតិស្បែកខ្មៅ។ មិនតែប៉ុណ្ណោះ លោកJoe Biden ប្រកាសថា នឹងជ្រើសរើសភរិយារបស់អតីតប្រធានាធិបតី អូបាម៉ា ធ្វើជាអនុប្រធានាធិបតីទៀតផង ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។
នៅពេលនេះ អាមេរិកមានបាតុកម្ម​ប្រឆាំងការរើសអើងជាតិសាសន៍ គឺជាឱកាសល្អបំផុត​សម្រាប់លោក​Joe Biden សម្រេចគោលបំណងឡើងដឹកនាំអាមេរិក​។ បច្ចុប្បន្ន លោកបានជ្រើសរើស​ស្ត្រីជនជាតិស្បែកខ្មៅ​ចូលរួម​ក្នុងសកម្មភាពឃោសនាបោះឆ្នោត​​ដើម្បីផ្តួលរំលំលោកត្រាំ នៅខែវិច្ឆិកាខាងមុខ​។
ក្តីសង្ឃឹមរបស់លោក Joe Biden​កាន់តែបង្ហាញចេញជារូបរាង​ខណៈការគាំទ្រពីពលរដ្ឋអាមេរិកកាន់តែច្រើន​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយ​នានានៅអាមេរិកក៏បានលម្អៀងទៅលើលោកJoe Biden ផងដែរ៕

ដោយ៖ធី រីណា

 


ចែករំលែក៖