ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសេះបង្កង់ Juventus ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ក្រោយប្រកួតលទ្ធផល០-០ស្មើជាមួយ AC Milan ជើងទី២

ចែករំលែក៖

អុីតាលី៖ ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia បន្ទាប់ពីលទ្ធផលស្មើ ០-០ ទល់នឹងក្រុមAC Milan ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Turin កាលពីថ្ងៃសុក្រ។

ការប្រកួតនេះត្រូវបានលេងនៅក្នុងពហុកីឡាដ្ឋានដោយគ្មានអ្នកទស្សនាដែលត្រូវបានពន្យារពេលចាប់ពីកាលបរិច្ឆេទដំបូងនៃថ្ងៃទី៤ ខែមីនា ជាការប្រកួតដំបូងបង្អស់ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសអុីតាលី។

ក្រុមទាំងពីរបានប្រកួតស្មើ ១-១ នៅជើងទី១នៅសាន់ស៊ីរ៉ូកាលពីថ្ងៃទី១៣ ខែកុម្ភៈ ពោលគឺថ្ងៃមុនពេលជំងឺរាតត្បាតបានផ្ទុះឡើងនៅតំបន់លីលគីដែលមានរដ្ឋធានីមីលែន ប្រទេសអុីតាលី លទ្ធផលនេះមានន័យថា កាលពីទឹកដី AC Milan ក្រុម Juventus រកបាន១គ្រាប់ស្មើ ចូលមកដល់ទឹកដីក្រុម Juventus គឺក្រុម AC Milan មិនបានរកគ្រាប់បាល់នោះទេ។ ដូច្នេះគេគិតគ្រាប់បាល់ចំណេញក្រៅទឹកដី ទើបក្រុម Juventus ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនៅរាត្រីយប់មិត្រូវបានធ្វើឡើងដោយភាពស្ងៀមស្ងាត់មួយនាទីសម្រាប់ជនរងគ្រោះជាង៣៤.០០០នាក់នៃប្រទេសអុីតាលីដែលរងគ្រោះដោយកូវីដ-១៩ ហើយដើម្បីជាការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងមមាញឹកបំផុត

ជាមួយគ្នានេះកាលពីថ្ងៃសុក្រក្រុម AC Milan បានរៃអង្គាសប្រាក់ចំនួន ៦៥០,០០០អឺរ៉ូដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ-១៩ចំណែកក្រុម Juventus ក៏បានសេចក្តីប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា កម្មវិធីរៃអង្គាសប្រាក់នេះក៏មានការចូលរួមពីក្រុមគ្រួសារកីឡាករនៅទូទាំងពិភពលោកផងដែរ

សូមបញ្ជាក់ថា ក្រុម Napoli នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Inter Milan នៅឯកីឡដ្ឋាន San Paolo ក្នុងទីក្រុង Naples នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៣ ខែមិថុនា ឈានចូលថ្ងៃទី១៤ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រកមួយក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះជាមួយក្រុម Juventus ការប្រកួតផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី ១៧ ខែមិថុនានៅកីឡដ្ឋាន Stadio Olimpico នៃទីក្រុងរ៉ូម ប្រទេសអុីតាលី ៕ដោយ៖ភារៈ


ចែករំលែក៖