ភ្នំពេញ៖ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកគ្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុនបានបញ្ជាក់តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកគ្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ ហើយផលិតផលកសិកម្ម កម្ពុជាយើងមានគុណភាព ស្តង់ដារអន្តរជាតិ។
លោករដ្ឋមន្ត្រីបន្តថា៖ បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរយ៉ាងខ្លាំង ពីការបញ្ជាទិញនេះ៕ដោយ៖សិលា