ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូន បានទៅកម្សាន្ត ផ្ទះលើដើមឈើ ជិះខ្សែរ៉តកាត់ ព្រៃនិងសត្វព្រៃ ជាង១៨០ប្រភេទ នៅ BeTreed តំបន់អេកូ ទេសចរណ៍ ឬនៅ..?

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្ពុជា ស្របនិងការអភិវឌ្ឍន៍ សន្តិភាព គេឃើញមានតំបន់ជាច្រើន នៃព្រៃធម្មជាតិ បានរៀបចំជារមណីយដ្ឋាន កម្សាន្ត ក្នងនោះ BeTreed តំបន់អេកូ ទេសចរណ៍ដ៏ប្លែក ដែលមាន ផ្ទះលើដើមឈើ ជិះ ខ្សែរ៉តកាត់ ព្រៃនិងសត្វព្រៃ ជាង១៨០ប្រភេទ ។
សូមជម្រាបជូនថា៖ ដែនជម្រកសត្វព្រៃ ភ្នំ ត្នោត- ភ្នំពក មានផ្ទៃដីចំនួន ៤២.០៩៧ ហិកតា ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកសង្គមថ្មី និង ស្រុកគូលែន ខេត្តព្រះវិហារ និង ស្រុក ជីក្រែង ខេត្តសៀមរាប ។
តំបន់នេក្រៅពីជីវចម្រុះ និងធនធានធម្មជាតិ ដែលមានស្រាប់ ដូចជា ភ្នំ , ព្រៃឈើ , ស្ទឹង បឹងបួ និងសត្វព្រៃនោះ BeTreed តំបន់ អេកូទេសចរណ៍ ដែលស្ថិតក្នុង ដែនជម្រកសត្វព្រៃភ្នំត្នោត – ភ្នំពក នេះ  ក៏បានក្លាយ ជាទីទាំងទេសចរណ៍ ដ៏ ទាក់ទាញផងដែរ។
លោក បេន ដេវីស ជនជាតិបរទេស បានគិតគូរលើវិស័យតំបន់ទេសចរ ចូលរួមជាមួយអាជ្ញាធរ ជំនាញ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនោះលោកជា អ្នកអភិរក្សធនធាន ព្រៃឈើ និងសត្វព្រៃនៅទីនោះ បានកែច្នៃ តំបន់មួយផ្នែកនៅក្នុង ដែនជម្រកសត្វព្រៃ ភ្នំត្នោត – ភ្នំ ពក នេះទៅជាតំបន់អេកូទេសចរណ៍ បែប ផ្សងព្រេង  ឈ្មោះថា BeTreed ។ អ្វីដែល ប្លែកនិង គួរឲ្យទាក់ទាញនេះ មានផ្ទះ ស្នាក់ នៅលើដើមឈើ ខ្សែរ៉ ត សម្រាប់ជិះឆ្លងកាត់ព្រៃ , កន្លែងហែលទឹក និងសត្វព្រៃ ជាង១៨០ ប្រភេទ និងផ្លូវដើរគយគន់ សម្រស់ព្រៃភ្នំ ជាការទាក់ទាញបំផុតលើវិស័យទេសចរ ដល់ភ្ញៀវជាតិ-អន្តរជាតិ។

លោក បេន ដេវីស បានប្រាប់អ្នកសារព័ត៌មានថា ៖« នៅទីនេះ មានសត្វ ស្លាបចំនួន១៦៣ ប្រភេទ និងសត្វជើងបួន ចំនួន២៤ ប្រភេទ ដូចជា៖ ក្ងោក ទោច ស្វា ទន្សោង និង ឈ្លូស ជាដើម ។ សត្វទាំងអស់នោះ បានមកពីអ្នកភូមិ គេយកមកឲ្យ និង ខ្លះទៀតមករស់នៅទីនេះដោយខ្លួនឯង និង រកចំណីស៊ី ដោយខ្លួនឯងផងដែរ » ។

លោកបានបញ្ជាក់ថា ៖ លោក បានច្នៃ ជាតំបន់អភិរក្សនេះ ជាកន្លែងទេសចរណ៍ រយៈពេល ៨ឆ្នាំ ហើយពោលគឺ ចាប់ពីឆ្នាំ ២០១២ មកម្ល៉េះ ។ រហូតដល់ ឆ្នាំ២០១៥ ទើប មានភ្ញៀវទេសចរ ទៅកម្សាន្ត នៅទីនោះ ។ នៅឆ្នាំ២០១៩ BeTreed បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជាង ៦០០នាក់។
នៅប្រទេសកម្ពុជា មានតំបន់ទេសចរកំសាន្តច្រើន ដែលភាគច្រើន មានបងប្អូនប្រជាពលរដ្ឋទៅលម្ហែអារម្មណ៍ ផ្តិតយករូបភាពធម្មជាតិ បែបប្លែកភ្នែក ហើយមានលក្ខណៈពិសេស៕

ដោយ៖សហការី


ចែករំលែក៖