ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានចេញ សេចក្តីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងស្នងការ មេបញ្ជាការងរាជអាវុធហត្ថ អភិបាលខណ្ឌរួមទាំងប្រធានមន្ទីរជំនាញជុំវិញរាជធានី៕ដោយ៖សិលា