ភ្នំពេញ៖ ផ្ទះមួយល្វែងនៅក្នុងបុរីមេគង្គ មួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនី ត្រូវបានអគ្គីភ័យឆាបឆេះអស់សម្ភារក្នុងបន្ទប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបុរីមេគង្គមួយកន្លែង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាផ្ទះល្វែងមួយនៅក្នុងបុរីមេគង្គមួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនីត្រូវបានអគ្គីភ័យឆាបឆេះបន្ទប់ជាន់ទី២ ផ្អើលប្រជាពលរដ្ឋនៅក្នុងបុរី តែត្រូវបាន កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យមកពន្លត់ទាន់ពេលវេលា ក្រោយពេលឆាប់ឆេះអស់មួយបន្ទប់ ហើយនៅក្នុងករណីនេះមិនមាននរណាម្នាក់រងរបួសនោះទេ។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសម្ថតកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកដល់ចំណុចកើតហេតុចំនួន៨គ្រឿង ប្រើប្រាស់អស់២រថយន្តក្នុងការបាញ់ពន្លត់ ហើយអគ្គីភ័យបានរលត់ទៅវិញ នៅវេលាម៉ោង៣ និង១០នាទី ថ្ងៃខែឆ្នាំដដែល៕
ជាចុងក្រោយ កម្លាំងសមត្ថកិច្ចបាន បានសំណូមពរឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទៅលើអគ្គីភ័យ បិទភ្លើងបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវមុនចេញពីផ្ទះ និងអុជធូបថ្ងៃសិល៍អីឱ្យមានការប្រុងប្រយ័ត្នផង៕ដោយ៖អឿន ភារ៉ា