ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុករង្វង់មូលផ្សារដេីមថ្កូវ​ រួចផ្លោងទៅទម្លុះជញ្ចាំងផ្ទះខូចខាតយ៉ាងដំណំថែមទៀត

ចែករំលែក៖

ភ្នំពេញ​ ៖​ មនុស្សប្រុស៤នាក់បានរងរបួសស្រាល​ ​និងត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍ផ្សារដេីមថ្កូវ​ក្រោយពីរួមដំណេីរជាមួយគ្នាដោយរថយន្តព្រូសមួយគ្រឿងទៅបុករង្វង់មូលផ្សារដេីមថ្កូវ​ រួចប្លោងទៅបុកទម្លុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៤​ និង៥០នាទីទាបភ្លឺ​ ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅរង្វង់មូលផ្សារដេីមថ្កូវ(នាងមច្ឆា)​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេក្រឡែកឃេីញរថយន្តបង្កម៉ាកព្រូស​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BF-1315 បានបុករង្វង់មូលផ្សារដេីមថ្កូវយ៉ាងពេញទំហឹង​ រួចបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋធ្លុះដល់ខាងក្នុងបណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ​ ។
​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានធ្វេីឲ្យអ្នកបេីកបរ​ និងអ្នករួមដំណេីរទាំងអស់៤នាក់​រងរបួសស្រាល​ តែភ្លាមៗក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់អ្នកទាំង៤យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ផ្សារដេីមថ្កូវ​ ផងដែរ​ ។

​ ក្រោយមក​ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច​ ទេីបម្ចាស់រថយន្តបង្កបានព្រមចេញថ្លៃខូចខាតទាំងស្រុងទៅលេីម្ចាស់ផ្ទះដេីម្បីបញ្ចប់រឿង​ ។ ដោយឡែងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយ​ ព្រោះរថយន្តនេះបានបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖