ព័ត៌មានទាន់ហេតុការណ៍៖

អ្វីដែលត្រូវដឹងពីការវិលត្រឡប់មកវិញនៃក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃពុធនេះ

ចែករំលែក៖

ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់នៅថ្ងៃរាត្រីថ្ងៃពុធនេះ ប៉ុន្តែមិនច្បាស់ដូចដែលយើងបានដឹង។ បន្ទាប់ពីអវត្តមានរយៈពេល ១០០ ថ្ងៃដោយសារតែជំងឺរាតត្បាតកូវីដ-១៩យ៉ាងខ្លាំងនោះនៅរាត្រីនេះគឺជាការប្រកួតរវាងក្រុម Aston Villa និង Sheffield United និងមួយក្រុមទៀត Manchester City ប្រកួតជាមួយក្រុម Arsenal ។

វាជាការប្រកួតដំបូងក្នុងចំណោម៩២ប្រកួតដែលនឹងត្រូវប្រកួត៤០ថ្ងៃមុនរដូវកាលបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា។ ការប្រកួតនឹងត្រូវបានធ្វើឡើយដោយបិទទ្វារដែលជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដើម្បីការពារករណីឆ្លងកូវីដ-១៩មួយបន្ថែមទៀត។

ការរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយនាទីដើម្បីចងចាំអ្នកដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវធ្វើឡើងមុនការប្រកួតលើកដំបូងខណៈដែលផ្លាកសញ្ញារាងបេះដូងត្រូវបានផ្តល់ជូនដល់បុគ្គលិក NHS ជួរមុខនឹងត្រូវពាក់នៅលើឧបករណ៍ផ្សាយពាណិជ្ជកម្ម។

សម្រាប់ការប្រកួត១២ លើកដំបូងនៃយុទ្ធនាការដែលបានចាប់ផ្តើមឡើងវិញឈ្មោះអ្នកលេងទាំងអស់នឹងមានសរសេរនៅលើអាវដោយពាក្យ “Black Lives Matter”។ នេះកើតឡើងបន្ទាប់ពីមរណភាពរបស់លោក George Floydនៅសហរដ្ឋអាមេរិកដែលបានបង្កឱ្យមានការតវ៉ាទូទាំងពិភពលោករឿងរើសអើងជាតិសាសន៍។

ជាង៨ជុំនៃការធ្វើតេស្តរកមេរោគកូវីដ-១៩ ពីរដងក្នុងមួយសប្តាហ៍របស់កីឡាករ និងបុគ្គលិករបស់ក្របខ័ណ្ឌ Premier League មានលទ្ធផលវិជ្ជមាន១៦នាក់ពីការធ្វើតេស្ត៨.៨៨៧នាក់ ។

ការប្រកួតចំនួន៩២ទៀតដែលនៅសល់នឹងត្រូវផ្សាយផ្ទាល់ជាមួយនឹងការប្រកួតចំនួន៤ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៊ីប៊ីស៊ីដែលជាការប្រកួតដំបូងត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ដោយមិនគិតថ្លៃចាប់តាំងពីការចាប់ផ្តើមនៃក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ១៩៩២មក ។

ហង្សក្រហម Liverpool ឈរនៅកំពូលតារាងចំនួន៨២ពិន្ទុ សង្ឃឹមលើកពានឆ្នាំនេះ ខណៈក្រុម Bournemouth, Aston Villa និង Norwich City ស្ថិតក្នុងតំបន់កាត់ចោល។

ក្រុមហង្សក្រហមខកខានដណ្តើមបានជើងឯកលីគលើកដំបូងក្នុងរយៈពេល៣០ឆ្នាំអាចជួយឱ្យខ្លួនទទួលបានជ័យជម្នះនៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេប្រសិនបើក្រុមលេខ២ Manchester City ចាញ់ក្រុម Arsenal នៅថ្ងៃពុធនេះ ៕


ចែករំលែក៖