ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាសង្ឃរាជនិមន្តសួរសុខទុក្ខ និងសំណេះ សំណាលកងកម្លាំងប្រដាប់អាវុធឈរជើងប្រចាំការជួរមុខ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បញ្ជាការដ្ឋានអង្គ រក្ស ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្តេចព្រះអគ្គមហាសង្ឃ រាជា ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហា សង្ឃ រាជនៃព្រះរាជាណាចក្រកម្ពុជា និមន្តសួរសុខទុក្ខ និងសំណេះ សំណាលកងកម្លាំងប្រដាប់អាវុធឈរជើងប្រចាំការជួរមុខតំបន់ទិសប្រាសាទព្រះវិហារ ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ(ខ.ភ.ម)ថ្លែងអំណរគុណចំពោះសម្តេចព្រះ អគ្គមហាសង្ឃ  រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចគណៈសង្ឃនាយក បានយកចិត្តទុកដាក់និមន្តមកសួរ សុខទុក្ខកងកម្លាំងប្រដាប់អាវុធកងនគរបាលជាតិ ការពារព្រំដែន តំបន់ទិសប្រាសាទព្រះវិហារនាពេលនេះ។ នាយឧត្តមសេនីយ៍ចាត់ទុកថា ការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើក ទឹកចិត្តដល់ នាយទាហាន ពលទាហាន ខ.ភ.ម និងកងនគរបាលជាតិកំពុងការពារបូរណភាពទឹកដី។ រហូតមកដល់ពេលនេះស្ថានភាពព្រំដែនមានសភាពល្អប្រសើរ ស្ថិតក្រោមការ ដឹកនាំប្រកប ដោយគិតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យបណ្តោយព្រំដែនក្លាយជាតំបន់មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។                                  ក្នុងនាមកងកម្លាំងប្រដាប់អាវុធ សូមប្តេជ្ញាការពារ ព្រះមហាក្ស ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតការពារព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងការពារបូរណភាព ទឹកដីឱ្យបានដាច់ខាត។

សម្តេចសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះសង្ឃដិការ ថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាហើយចាត់ទុក សម្តេចតេជោ ជាមនុស្សសង្ហា ទាំងកាយ ទាំងវាចារចិត្ត លើការដឹកនាំប្រទេសជាតិ ដែលធ្វើឲ្យប្រជាជន រស់ រានមានជីវិត ប្រទេសជាតិមានសុខសន្តិភាព និងការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្តេចព្រះសង្ឃរាជ សម្តែងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ ពិសេសប្រចាំតំបន់ទិសប្រាសាទព្រះវិហារបានលះបង់អាយុជីវិត ក្នុងការការពារបូរណភាពទឹកដី ព្រម ទាំងបួងសួងសុំប្រទេសជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុ ជា រួចចាកផុតពីជម្ងឺកូវីដ-១៩ និងលើកទឹកចិត្តដល់កង កម្លាំងប្រដាប់អាវុធ ខ.ភ.ម និងកងនគរបាលជាតិ ថែរក្សាការពារសុខភាព ដោយហូបស្អាត និងរស់នៅប្រកបដោយមានអនាម័យ។
ក្នុងឱកាសនោះផងដែរ  សម្តេចសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ក្នុងមួយអង្គភាពៗ ទទួលបានអង្ករ១០តោន,មី ៥០កេស, ត្រីខ២០កេស, ទឹកត្រី ១០០យួរ,ទឹកស៊ីអ៊ីវ១០០យួរ,ទឹកសុទ្ធ១០០កេស,ទឹកក្រូច៥០កេស, ទឹកដោះគោខាប់១២កេសនិងថវិកា ១៤លានរៀលនិងឧបត្ថម្ភដល់ កងនគរបាលជាតិការពារព្រំដែន មានអង្ករ៦តោន ,មី២៥កេស ,ត្រីខ១០កេស,ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច៥០កេស,ទឹកដោះគោខាប់១០កេសនិងថវិកា ៧លានរៀលផងដែរ៕ដោយ៖សុខដុម


ចែករំលែក៖