ព័ត៌មានទាន់ហេតុការណ៍៖

ពហុកីឡដ្ឋានទី៣របស់កាតារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២បានសាង់សង់រួចរាល់

ចែករំលែក៖

ពហុកីឡដ្ឋានទី៣ក្នុងចំណោមពហុកីឡដ្ឋានទាំង៨របស់ប្រទេសកាតាសម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ត្រូវបានសាងសង់រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។

ពហុកីឡដ្ឋានដែលកាតារបានសាងសង់រួចរាល់នេះគឺមានកៅអីចំនួន៤០.០០០ មានទីតាំងនៅតំបន់អាល់រ៉ាយយ៉ាននៅជាយក្រុងនៃទីក្រុងដូហា ដែលជាកីឡដ្ឋានធំមួយក្នុងចំណោមកីឡដ្ឋានដែលគ្រោងសាងសង់ត្រៀមព្រឹត្តិការណ៍ខាងលើ

ការសាងសង់នេះគឺពហុកីឡដ្ឋានទី៣ហើយដែលត្រូវបញ្ចប់រួចរាល់បន្ទាប់ពីការជួសជុលកែលម្អពហុកីឡដ្ឋានអន្តរជាតិ Khalifa ក្នុងឆ្នាំ២០១៧ និងការបើកដំណើរការសាងសង់ពហុកីឡដ្ឋាន Al Janoub កាលពីឆ្នាំមុន។ ពហុកីឡដ្ឋាននេះគ្រោងនឹងរៀបចំការប្រកួតរហូតដល់វគ្គមួយភាគបួននៃការប្រកួតWorld Cup ឆ្នាំ២០២២ខាងមុខ

ខាងក្រោមនេះគឺជាទិដ្ឋភាពនៃពហុកីឡដ្ឋានធំៗដែលសាងសង់រួច និងកំពុងដំណើរការសាងសង់របស់ប្រទេសកាតារសម្រាប់ត្រៀមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២៖

ដោយ៖ភារៈ


ចែករំលែក៖