ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Benzema នាំមុខ Puska ជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅ Real Madrid

ចែករំលែក៖

ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាអ្នករកគ្រាប់បាល់នាំមុខរាល់លើកទី៥របស់ Real Madrid ដោយទទួលបានជ័យជម្នះទ្វេដងលើក្រុម Valencia ដែលកំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona តែ២ ពិន្ទុប៉ុណ្ណោះ។

Benzema មានវ័យ៣២ឆ្នាំ បានស៊ុតបាល់បញ្ចូលទីបាន២៤៣គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Real Madrid ដែលបានយកឈ្នះពិន្ទុរបស់កីឡាករ Ferenc Puskas អតីតខ្សែប្រយុទ្ធរបស់ Real Madrid ផងដែរ។

Benzema ស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អចំនួន២គ្រាប់ជួយឲ្យក្រុមខ្លួនឈ្នះ Valencia ក្នុងលទ្ធផល៣ទល់០ ដោយរកបាននៅនាទីទី៦១ និងនៅនាទីទី៨៦។ ចំណែកកីឡាករ Marco Asensio បានរកគ្រាប់បាល់ទី២ នៅនាទីទី៧៤។

កីឡាករអេស៉្បាញ Asensio ដែលបានរងរបួសជង្គង់កាលពីរដូវក្តៅមុននិងខកខានស្ទើរ តែពេញមួយរដូវកាល ប៉ុន្តែពេលកីឡាកររូបនេះចូលជំនួសក៏ធ្វើបានល្អ ដោយរកបាន១គ្រាប់។ ភាពវិជ្ជមានជាច្រើនសម្រាប់ Hazard គឺភាពជាដៃគូរបស់គាត់ជាមួយ Benzema កំពុងរីកលូតលាស់ហើយជំនួយរបស់គាត់សម្រាប់ឈុតដំបូងរបស់ Real នៅពេលនេះ។

Hazard ដែលបានចូលរួមពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ១៥០ លានផោនកាលពីខែមិថុនាឆ្នាំ២០១៩ បានមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ក្នុងតង់ទី១ ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អប្រសើរត្រូវអ្នកចាំទី Jasper Cillessen របស់ក្រុម Valencia ជួយសង្គ្រោះបាន។

លទ្ធផលនេះមានន័យថា Real Madrid ចាញ់តែ២ពិន្ទុតាមពីក្រោយក្រុម Barcelona ក្នុងចំណាត់ថ្នាក់លេខ ២ មុនការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃអាទិត្យនៅឯទឹកដី Real Sociedad ខណៈដែលក្រុម Barcelona ធ្វើដំណើរទៅជួប Sevilla នៅថ្ងៃសុក្រ។

សូមបញ្ជាក់ថា កីឡាករក្លឹប Real Madrid ដែលកំពុងឈរលើគេក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើឲ្យក្លឹប ក្នុងនោះរួមមាន៖ ១. កីឡាករ Cristiano Ronaldo – 450គ្រាប់, ២. Raul – 323គ្រាប់, ៣. Alfredo Di Stefano – 308គ្រាប់, ៤. Santillana – 290គ្រាប់, ៥. Karim Benzema – 243គ្រាប់ និង៦. Ferenc Puskas – 242គ្រាប់​ ៕ដោយ៖ភារៈ


ចែករំលែក៖