ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក អុឹង ហុងម៉េង សមាជិកសមន្ធ័សមាគមកម្ពុជា ចិន និងជាចាងហ្វាងកាសែត ជានហ្វា ជាភាសាចិន នៃប្រទេសចិន ប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ បុគ្គលឹកទាំងអស់ នៃសារព័ត៌មាន ជានហ្វា បានគោរពជូនពរ និងអបអរសាទរ ជូនចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល លោក ទទួលបាន សញ្ញាបត្រកិត្តិយសពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជបង្គលនគរ របស់ប្រទេសថៃ។
ក្នុងឱកាស ដ៏នក្ខឬក្សនេះ សូម លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញា ឈ្លាសវៃអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសដឹកនាំការងារឆ្ពោះទៅមុខបន្តទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សិលា