សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៨ ខែមិថុនា បានផ្សាយថា ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការច្បាប់ លោកស្រី Mary Elizabeth Taylor បានដាក់លិខិតលាលែងចេញពីតំណែង ដោយមូលហេតុបារម្ភពីការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការរើសអើងជាតិសាសន៍។
នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសMike Pompeo លោកស្រី Mary Elizabeth Taylor បានបញ្ជាក់ថា មូលហេតុ ដែលលោកស្រីលាលែងចេញពីតំណែង ដោយសារតែការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំជុំវិញការរើសអើងជាតិសាសន៍ និងការដោះស្រាយមិនមានតម្លាភាព ចំពោះពលរដ្ឋមានដើមកំណើតអាហ្វ្រិក។
លោកស្រីបានលើកឡើងថា« ការវិភាគរបស់ប្រធានាធិបតីដូណាល់ ត្រាំបានធ្វើឲ្យខ្ញុំរងរបួសផ្លូវចិត្តយ៉ាងខ្លាំង ធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្ត។ ខ្ញុំចាំបាច់ត្រូវតែធ្វើតាមឧត្តមគតិរបស់ខ្លួន ដោយបោះបង់ចោលតំណែងជាជំនួយការផ្លូវច្បាប់របស់រដ្ឋមន្ត្រីការបរទេស។
លោកស្រីMary Elizabeth Taylor ជាមន្ត្រីជាន់ខ្ពស់ដើមកំណើតអាហ្វ្រិក ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។លោកស្រីត្រូវបានតែងតាំងជាជំនួយការ រដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកផ្លូវច្បាប់តាំងពីឆ្នាំ២០១៨មក៕ ធី រីណា