ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានផ្ញើសារមកកាន់ អង្គភាពសារព័ត៌មាន ដោយបញ្ជាក់ថា ផ្លូវខាងក្រោយរោងចក្រ កាតុង ហួសផ្លូវរទេះភ្លើងបន្តិច ខាងស្តាំដៃ នៅខណ្ឌពោធិ៍សែន កំពុងមានការរំលោភបំពាន ផ្លូវសាធារណៈ ហើយ ដែលកំពុងធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋ ដដែលបន្តថា កាលពីឆ្នាំ២០១៨ ផ្លូវនេះធំទូលាយ សម្រាប់បងប្អូនកម្មកររោងចក្រធ្វើដំណើរចេញចូល តែក៏មិនសូវមមាញឹកប៉ុន្មាន ដែរ ។ ទំនងជាឃើញផ្លូវនេះ មិនសូវមមាញឹកហើយមើលទៅ បានជាមានអ្នករំលោភបំពានផ្លូវសាធារណៈបែបនេះ ។
ប៉ុន្តែ នៅឆ្នាំ២០២០ នេះ ចាប់តាំងពីមានការរំលោភបំពានផ្លូវសាធារណៈ មក គឺ ផ្លូវនេះ បានរួមតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានរថយន្តចេញចូលម្តងៗ ។
បញ្ហាទាំងអស់នេះ សង្ឃឹមថា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការទប់ស្កាត់ ផង កុំអោយបញ្ហារំលោភលើផ្លូវសាធារណៈ នេះ នៅតែបន្តបែបនេះទៀត។
សូមបញ្ជាក់ថា៖ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារតែងតែ យកចិត្តទុកដាក់លើបញ្ហាពង្រីកផ្លូវ និងវាយកំទេចចំពោះសំណង់សង់រំលោភលើផ្លូវសាធារណៈ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមមូលដ្ឋាន៕
ដោយ៖ចេស្ដា