ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ យើងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ និង រួមគ្នាបង្កើនវប្បធម៌ នៃការចែករំលែក ចេះជួយគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបន្តដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ សហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខបាននាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះសាកសួរសុខទុក្ខសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ខណ្ឌដូនពេញ

ការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅថ្ងៃសុក្រ ១៤ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង និង០០នាទីរសៀលដែលប្រព្រឹត្តទៅនៅក្នុងទីធ្លា សាលាបឋមសិក្សា ព្រះនរោត្តមខណ្ឌដូនពេញ

លោក សុខ ពេញវុធ អភិបាលខណ្ឌ បានឲ្យដឹងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជានេះតាមរយៈ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ សរុបចំនួន ៥៧គ្រួសារ ក្នុងនោះលោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារ មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួរ ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ

ដោយឡែសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចជា ៖ អង្ករចំនួន៥៧បាវ ស្មើនឹង ១៤២៥គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ។ មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ  /៥៧គ្រួសារជាអំណោយរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។ ថវិកាចំនួន ២០,០០០រៀល /៥៧ គ្រួសារ ជាអំណោយរបស់ លោកអភិបាល ខណ្ឌ និង លោកប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ ។ ថ្នាំដុះធ្មេញ ០១ឡូ /៥៧ គ្រួសារ  ជាអំណោយ របស់ លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវគតិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច  និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ​-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖