ព័ត៌មានទាន់ហេតុការណ៍៖

ដំណាំអំពៅកំពុងបង្កើនចំណូលដល់ប្រជាកសិករខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖ ក្រៅពីធ្វើស្រែចម្ការ បងប្អូនប្រជាកសិករក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងមួយចំនួន អាចរកចំណូលពីដំណាំអំពៅ ប្រមាណ​ពី ២៥​លាន​រៀល ទៅ ៣០​លាន​រៀល ក្នុង​មួយ​ហិកតា ។ ចំណូល​នេះ ក៏​ជាការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រនិងការធ្វើចំណាកស្រុក​របស់​ពលរ​ដ្ឋ​ទាំងនោះផងដែរ​។
ប្រជាកសិករអះអាងថាទោះឆ្នាំនេះ កម្ពុជា​ប្រឈមមុខ​នឹង​វិបត្តិ​កូ​វីដ​-១៩​ក្តី តែ​កសិករ​ខេត្តព្រៃវែងរំពឹងថា​ជំងឺ​រាតត្បាត នឹងមិន​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​អំពៅ​របស់ខ្លួន​នោះទេ​។
ពួកគាត់អះអាងទៀតថា យើងបានបង្កើនការដាំដុះអំពៅជិតពីរដងផងដែរ ដោយសារ​វា​មាន​ទីផ្សារ​ល្អ ពោលគឺ​កើន​ពី​៣០០​ហិកតា​កាលពី​ឆ្នាំ​២០១៩ ដល់​ជាង​៥០០​ហិកតា នៅក្នុង​ឆ្នាំ​២០២០​នេះ​។
នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅ​ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២០ ដោយ​លោកសរសេរយោងតាម​ការរាយការណ៍​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង ៕

ដោយ៖សហការី


ចែករំលែក៖