ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅទីក្រុង​ Minneapolis ​សហរដ្ឋអាមេរិក ស្លាប់និងរបួស​១២នាក់​

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់​និង១១នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារនៅទីក្រុង Minneapolis ដែលជាទីកន្លែងបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិក​ជាន់ករហូតដល់ស្លាប់​។
មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង០​០និង​៣០ នាទីយប់ថ្ងៃទី​២១ខែមិថុនា​(ពេលវេលានៅអាមេរិក) ចំណែកជនដៃដល់បានគេចខ្លួនទៅបាត់។ រូបភាពបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា​ ទ្វារបង្អួចនៃរោងមហោស្រព និងហាងនៅខាងមុខនោះរងការបាញ់ប្រហារបណ្តាលឲ្យបែកបាក់ស្ទើរតែទាំងអស់។
តំបន់ដែលរងការបាញ់ប្រហារនោះ មានចម្ងាយតែ​៥គីឡូម៉ែត្រប៉ុណ្ណោះ​ពីតំបន់ដែល​បុរសជនជាតិស្បែកខ្មៅ អាមេរិក​ត្រូវប៉ូលិសសង្កត់កស្លាប់។
មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុ​បណ្តាលឲ្យមានការបាញ់ប្រហារខាងលើនោះឡើយ។ កម្លាំងប៉ូលិសបានបើកការស្រាវជ្រាវថាតើជាសកម្មភាពភេរវកម្ម ឬក៏ជាប់ពាក់ព័ន្ធបញ្ហាជាតិសាសន៍​។ ចាប់តាំងពីមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិកមក តែងតែមានការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់៕ដោយ៖ធី រីណា


ចែករំលែក៖