ព័ត៌មានទាន់ហេតុការណ៍៖

ចន្ទគ្រាសដ៏ស្រស់ស្អាតនៅវៀតណាម ១១ឆ្នាំទើបមានម្តង សោកស្តាយកម្ពុជាភ្លៀងមើលមិនឃើញ

ចែករំលែក៖

ពលរដ្ឋវៀតណាមបាននាំគ្នាមើលចន្ទគ្រាសមិនធ្លាប់កើតមាន​រយៈពេល១១ឆ្នាំកន្លងមក។ ចន្ទគ្រាសចាប់ផ្តើមនៅល្ងាចថ្ងៃទី​២១ ខែមិថុនានេះ ហើយពលរដ្ឋជាច្រើនបាននាំគ្នាទៅកាន់ទីតាំង ដែលងាយស្រួលក្នុងការមើលចន្ទគ្រាសនេះ។
នៅប្រទេសវៀតណាម ពិសេសគឺនៅទីក្រុងហាណូយ​ស្ថានភាពអាកាសធាតុអំណោយផល ពលរដ្ឋអាចមើលឃើញ​យ៉ាងច្បាស់​។
លោក​ Chris ​ជនជាតិបារាំង​​​ដែលបាននាំកូនទៅមើលចន្ទគ្រាស បានរៀបរាប់ឲ្យដឹងថា​« ខ្ញុំធ្លាប់បានឃើញចន្ទគ្រាសនៅបារាំង ប៉ុន្តែនោះជារឿងកាលពី១០ឆ្នាំមុន។ ថ្ងៃនេះខ្ញុំចង់មកមើលទិដ្ឋភាពដ៏អស្ចារ្យនោះម្តងទៀត៕ដោយ៖ធី រីណា


ចែករំលែក៖