ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីយដ្ឋានទឹកធ្លាក់ថ្មដា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីការិយាល័យទូរទស្សន៍ជាតិប៉ុស្ដិ៍លេខ១០នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅគ្រាដែលកំពុងបំពេញប៉េសកកម្ម។

ករណីគ្រោះថ្នាក់មន្រ្តីទូរទស្សន៍ធ្លាក់ចូលជ្រោះរមណីដ្ឋានខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១កើត ខែសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងរបួសជាមន្រ្តីការិយាល័យទូរទស្សន៍ជាតិប៉ុស្ដិ៍លេខ១០នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ឈ្មោះ ស្ងួន ឈឿន ហៅចេក ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ជនរងរបួសបាក់ឆ្អឹងលើក្បាលជង្គង់ខាងស្ដាំ និងបែកក្បាលផ្នែកខាងក្រោយ(ធ្ងន់) ដោយចំដុំថ្មខណៈធ្លាក់ចូលជ្រោះ នៅគ្រាដែលគាត់កំពុងដើរថត តែជាអកុសល់ក៍រអិលជើងព្រោះថ្មមានស្លែ នេះបើតាមការបញ្ជាក់ពីលោក អធិការដ្ឋាននគរបាលស្រុកវាលវែង ។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នគរវត្ត តាមទូរស័ព្ទនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះថាលោក ស្ងួន ឈឿន ហៅចេក ជាមន្រ្តីជាប់កិច្ចសន្យាការិយាល័យទូរទស្សន៍ជាតិប៉ុស្ដិ៍លេខ១០នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បច្ចុប្បន្ន៖ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថានភាពជំងឺនៅមិនទានធូស្រាលនៅឡើយទេ ហើយការដែលរងរបួសនេះនៅគ្រាកំពុងបំពេញប៉េសកកម្ម ៕ ដោយៈ បុឹម ពិន


ចែករំលែក៖