ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្នើឲ្យចិនដោះលែងជនជាតិកាណាដា ចុះហេតុអ្វីមិនស្នើកាណាដាឲ្យដោះលែងជនជាតិចិនផង

ចែករំលែក៖

អាមេរិកបានបញ្ចេញប្រតិកម្ម ក្រោយចិនបានចោទប្រកាន់ជាផ្លូវការជនជាតិកាណាដា២រូបពីបទចារកិច្ច។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិកបានស្នើដល់ចិនត្រូវតែដោះលែងពលរដ្ឋកាណាដា២នាក់ជាបន្ទាន់។
ការស្នើខាងលើរបស់អាមេរិកទទួលរងប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋចិនថាចុះហេតុអ្វីបានជាអាមេរិកមិនព្រមស្នើដល់រដ្ឋាភិបាលកាណាដាឲ្យដោះលែងជនជាតិចិនផង ម្តេចស្នើតែចិនឲ្យដោះលែងតែជនជាតិកាណាដាបែបនេះ។ នេះជាសកម្មភាពដែលមិនមានតម្លាភាពនោះឡើយ។
នៅថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់ចិនឱ្យដោះលែងជនជាតិកាណាដា ជាបន្ទាន់ ដែលចិនបានចាប់ខ្លួនហើយចោទប្រកាន់ពីបទចារកិច្ច គឺជារឿងមិនសមហេតុផល។
សារព័ត៌មាន Canadian Press បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ស្តីពីការចាប់ខ្លួនជនជាតិកាណាដាពីររូប ក្នុងនោះមាន អតីតមន្ត្រីការបរទេស លោក Michael Kovrig និងលោក Michael Spavor ជាអ្នកជំនួញ។
លោក Mike Pompeo បានលើកឡើងថា «ការចោទប្រកាន់របស់ចិន ទៅលើជនជាតិកាណាដា គឺជាបញ្ហានយោបាយទាំងស្រុង។ អាមេរិកនិឹងកៀកស្មាជាមួយកាណាដា ដើម្បីអំពាវនាវដល់ចិនឲ្យដោះលែងជនជាតិកាណាដា ។
ការលើកឡើងខាងលើ ក្រោយពេលទីក្រុងប៉េកាំង បានប្រកាសចោទប្រកាន់ទោសជនជាតិកាណាដាពីររូបពីបទចារកម្ម មិនជាប់ពាក់ព័ន្ធការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ស៊ូ អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួវៃនោះឡើយ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ការចាប់ខ្លួនជនជាតិកាណាដា២នាក់មិនជាប់ពាក់ព័ន្ធ ជាមួយការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃពីសំណាក់កាណាដានោះឡើយ។ ជាច្រើនលើកកន្លងមក ចិនបានស្នើឲ្យដោះលែងលោកស្រីម៉េង វាន់ស៊ូ ប៉ុន្តែកាណាដាមិនយល់ព្រម ហើយត្រៀមបញ្ជូនទៅកាន់អាមេរិកទៀតផង៕ដោយ៖ធី រីណា


ចែករំលែក៖