កូនស្រីអីក៏ចិត្តខ្មៅម្លេះទេលោកអើយ ..មានចំណេះដឹង មានតួនាទីជាគ្រូបង្រៀន .! ទីបំផុត ខ្វះគុណធម៍ រមើលគុណម្តាយ ដាច់ចិត្តកាត់កាលម្តាយដ៏ចាស់ជរា វ័យទ្រុឌទ្រោម ៧៤ឆ្នាំ ឱ្យនៅឯកោ គ្មានកោះត្រើយ ក្នុងជីវិតចុងក្រោយរបស់គាត់។
ម្តាយណាមិនឈឺចាប់ ស្ត្រីណាមិនយំ …បើផ្តល់កំណើតឱ្យកូន បែរសងគុណវិញ គឺឱ្យម្តាយយំមិនចេញទឹកភ្នែក..?
ក្នុងរឿងនេះ គឺនឹកគិតមិនអស់ចិត្តទៅដល់លោកយាយម្នាក់អាយុ៧៤ឆ្នាំ ដែលមានកូនស្រីជាគ្រូបង្រៀន ដែលបានកាត់កាលលោកយាយជាម្តាយចេញជាង៧ឆ្នាំមកហើយ… មិនត្រឹមតែប៉ុណ្ណឹងអ្នកគ្រូបានដេញគាត់ចេញពីដីកេរ១ដុំដែលគាត់បានសន្សំលុយទិញជាយូរមកហើយ។
តាមពិតទៅលោកយាយបានគិតថានឹងចែកដីជាកេរបន្តអោយកូន៤នាក់ម្នាក់បន្តិចៗ…ប៉ុន្តែមិនទាន់បានចែកអោយកូនផង ក៏ត្រូវបានកូនជា” អ្នកគ្រូ” កាត់កាលបណ្តេញចេញពីដីខ្លួនឯងទៀត! ..
តើមានកូនប៉ុន្មាននាក់ទៀត មានចរិកបែបនេះ ក្នុងលោក…! អ្នកធ្វើបុណ្យប៉ុន្មានវត្ត មិនស្មើដឹងគុណ ឪពុកម្តាយទេ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង៕ដោយ៖សិលា