ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងចង្រ្កានបំផ្លាញផ្ទះមួយខ្នងទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដោយសារការធ្វសប្រហែសរបស់ម្ចាស់ផ្ទះ ធ្វើឲ្យអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងកាលពីវេលាម៉ោង៣និង៣០នាទី យប់ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មន្រ្តីនគរបាលស្រុកសន្ទុកបានឲ្យដឹងថា ម្ចាស់ឈ្មោះ វ័រ វុន ភេទប្រុស អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ហេង វុន អាយុ៤១ឆ្នាំ មុខរបរប ធ្វើស្រែ មានទីលុំនៅកន្លែងកើតហេតុខាងលើ ។ផ្ទះដែលមហន្តរាយដោយអគ្គិភ័យជា ប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ទំហំ៦មx៨ម ដំបូលប្រក់ក្បឿង ។
ប្រភពដដែលបានឲ្យដឹងទៀតថាសម្ភារខូចខាតមាន ឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ៦មx៨ម ម៉ូតូចំនួន១គ្រឿង ស្រូវចំនួន២៣បាវ ប្រាក់រៀលចំនួន៤លានរៀល ឯកសារផ្សេងៗនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង បណ្តាលមកពីម្ចាស់ផ្ទះធ្វេសប្រហែសមិនពន្លត់ភ្លើងចង្ក្រានពេលដាំស្លរួចចូលទៅដេកបាត់ ។
ក្នុងគ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ស្មើនិង៨ម៉ែត្រគូបរលត់ទាំងស្រុងមិនរាលដាលដល់ផ្ទះអ្នកដទៃ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖