ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន បានទទួលកូនសត្វស្លាបកេងកងតូច Anthracoceros albirostris ចំនួន ១ ក្បាល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយ រដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទទួលកូនសត្វស្លាបកេងកងតូច Anthracoceros albirostris ចំនួន ១ ក្បាល ដែលជាក្រុមប្រភេទមានដោយបង្គួរ ពីលោកភិន សាវៃ នៅរាជធានីភ្នំពេញ។
សត្វកេងកងតូចនេះបានហើរចូលផ្ទះអ្នកស្រុក មានស្ថានភាពស្គម ទំងន់ប្រមាណ ០,២ គក ។
បច្ចុប្បន្នក្រុមការងារបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីពិនិត្យសុខភាព ថែរក្សា តាមដាននៅទីនោះ មុនព្រលែងទៅទីជម្រករបស់វា។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ លោក ភិន សាវៃ ដែលបានចូលរួមសង្គ្រោះសត្វព្រៃ៕

ដោយ៖សិលា


ចែករំលែក៖