ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែទឹកចិត្តអាណិតស្រលាញ់ វិចិត្រករម្នាក់គូរគំនូររូបឪពុកតារាចម្រៀងខាត់ សុឃីម ពីយប់ដល់ព្រឹក

ចែករំលែក៖

ខេត្ត សៀមរាប៖ វិចិត្រករល្បីល្បាញនៅខេត្តសៀមរាបម្នាក់បានបង្ហាញអារម្មណ៍សោកស្តាយ និង
ដើម្បីចូលរួមរំលែកទុក្ខតារាពហុជំនាញខាត់​សុឃីមនេះ។ ព្រោះតែទឹកចិត្តអាណិតស្រលាញ់ វិចិត្រករម្នាក់គូរគំនូររូបឪពុកតារាចម្រៀងខាត់ សុឃីម ពីយប់ដល់ព្រឹកទើបរួចរាល់ដើម្បីប្រគល់ជូនក្រុមគ្រួសារសព។ ​​
វិចិត្រកររហ័សនា “វិចិត្រករខ្មែរ” បានគូររូប ឪពុក អ្នកនាង ខាត់ សុឃីម រយៈពេលមួយយប់ពេញ អមជាមួយការស្មូត ស្តាប់ឡើងព្រឺសម្បុរ ។ ថ្លែសាររំលែកទុក្ខពីចម្ងាយ សិល្បកររូបនេះលើកឡើងថា “ទើបតែគូរហើយមុននឹងទេពុកម៉ែបងប្អូន គូរមួយយប់ទល់ភ្លឺបានតែប៉ុននឹងទេ ហើយក៏បានផ្ញើរជូនទៅក្រុមគ្រួសារនៃសពរួចរាល់ហើយដែរ ត្បិតតែខ្ញុំគូរមិនទាន់បានដូចល្អ តែជាទឹកចិត្តរបស់ខ្ញុំ ដែលបានចូលរួមក្នុងការរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារសពលោកអ៊ុំ លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់បងស្រី ខាត់ សុឃីម សូមឱ្យលោកអ៊ុំទៅអោយបានសុខ”។ លោកទទួលបានការសរសើរខ្លាំងពីទឹកចិត្ត និងទឹកដៃនៃការគូរ និងស្មូតសូម្បីតែលោក សុខ គា ក៏បានសរសើរពីស្នាដៃ និងទឹកដមសំនៀងនៃការស្មូតរបស់លោកផងដែរ។ វិចិត្រកររូបនេះមិនទាន់មាននរណាម្នាក់ស្គាល់ឈ្មោះពិតនៅឡើយ ដោយរូបគាត់ ឲ្យស្គាល់ត្រឹមឈ្មោះក្រៅហៅថា «វិចិត្រករខ្មែរ» ប៉ុណ្ណោះ។
វិចិត្រកររូបនេះធ្លាបបានធ្វើឲ្យគេស្គាល់ច្រើនតាមរយៈការបង្ហាត់បង្រៀនគូគំនូរ ការផ្សព្វផ្សាយលក់ស្នាដៃគំនូរ ការស្មូតជូនអ្នកគាំទ្រស្តាប់ ពិសេសលោកក៏ធ្លាប់បង្ហាញស្នាដៃគូគំនូរបុគ្គលល្បីឈ្មោះជាច្រើនរួមទាំងលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា តារាចម្រៀង ខេមរៈ ស្រីពៅ អ្នកនាង អេនជីលីណាជូលី ជាដើម៕

ដោយ៖វឌ្ឍនា


ចែករំលែក៖