ព័ត៌មានទាន់ហេតុការណ៍៖

មានរឿងអ្វី?បានជាឪពុកបង្កើត ឱក សុគន្ធកញ្ញា ពោលពាក្យថាកូនស្រីមិនស្គាល់ឪពុក

ចែករំលែក៖

    ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលក្រោយពី លោក ឱក បូនី ដែលគេស្គាល់ថាជាឪពុកតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាកញ្ញា ឱក សុគន្ធកញ្ញា បានពោលពាក្យយ៉ាងកម្សត់ និងបង្កប់ដោយអត្ថន័យចាក់ដោតថា”ទោះជាកូនមិនស្គាល់ឪក៏ឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ”។

សារនេះត្រូវបានបង្ហោះរយៈពេល៣ថ្ងៃមកហើយភ្ជាប់ដោយរូបថតអនុស្សាវរីយ៍រួមជាមួយកូនស្រី៣សន្លឹក ប៉ុន្តែទើបនឹងមានការចាប់អារម្មណ៍ ហើយមានពាក្យចេញជាសំណួរជាច្រើនចំពោះសំណេរមួយនេះ ហើយថាមូលហេតុអ្វីបានជាតារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា ហាក់មិនសូវខ្វាយខ្វល់នឹងឪពុកបង្កើតដែលជាតន្ត្រីកររូបនេះ។លោកថា ឪពុកមិនដែលចង់បានអ្វីពីកូនទេគឺចង់បានត្រឹមការសួរសុខទុក្ខប៉ុណ្ណោះ។ លោក ឱក បូនី មិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយ ទោះជាយ៉ាងណា អ្នកជិតដិតនឹងតន្ត្រីករជើងចាស់រូបនេះលើកឡើងថា “ការដែលលោក ឱ​ក បូនី ជា ឪពុកបានពោលពាក្យយ៉ាងកម្សត់បែបនេះគឺនៅចំថ្ងៃទិវា”លោកឪពុក”ឬ “Father Day” ដោយការទន្តឹងមិនបានឃើញកូនស្រីជាទីស្រលាញ់ផ្ញើសារសួរសុខទុក្ខ ឬបង្ហោះសារជូនពរ ដូចសិល្បករ និងអ្នកលេងបណ្តាញសង្គមជាច្រើននោះ។ សារប្លែកមួយទៀតដែលគេបានសង្កេតឃើញមានក្នុងការបញ្ចេញយោបល់(Comment) បានបញ្ជាកថាសូម្បីថ្ងៃមង្គលការរបស់តារាចម្រៀងឱក សុគន្ធ កញ្ញា លោកត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ​ប៉ុន្តែក្នុងនាមជាភ្ញៀវប៉ុណ្ណោះ។ ប្រភពថាដោយសារជួបរឿងបែកបាក់គ្រួសារ និងមានគ្រួសារថ្មីរៀងខ្លួនជាច្រើនឆ្នាំមកហើយ  ទើបលោក ឱក បូនី មិនបានមើលថែកូនស្រីដែលការងារគ្រប់យ៉ាងគឺភាគីខាងម្តាយអ្នកស្រី អ៊ី សុគន្ធ ដែលគេស្គាល់ថាជាសាស្ត្រាចារ្យផ្នែករបាំ ជាអ្នកមើលថែគ្រប់គ្រង និងបានត្រួសត្រាយផ្លូវរហូតជួយឲ្យកូនស្រីមានមុខមាត់។ មានសារលើកទឹកចិត្តជាច្រើនផ្ញើជូនទៅលោក ឱក បូនី ជាឪពុកថាកុំឲ្យគិតច្រើន។ ទោះជាយ៉ាងណាក៏មានការលើកឡើងដែរថា មិនសមថាកូនមិនស្គាល់ ឬមិននឹកនាឪពុកនោះទេ ។

ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ទំនងជាសាច់ញាតិ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញយោបល់លើការបង្ហោះនោះថា” តើហេតុអីនាក់ឯងថាកូនមិនស្គាល់ឪនៅថ្ងៃរៀបការកូនបានទៅអញ្ជើញឪពុកមករៀបការកូនដែរតើចុះកន្លងមកនាក់ឯងដែលដឹង​ពីផ្ទៃក្នុងគ្រួសារពួកគាត់ដែលអត់បើមិនបានដឹងច្បាស់សូមអ្នកទុកពេលទំនេមើលថែគ្រួសារអ្នកអោយបានល្អចោះ ខ្ញុំនិយាយនេះក្នុងនាមខ្ញុំជាបងប្អូនហើយដឹងរឿង សុំអ្នកកុំយកកេត្តិយសគ្រួសារខ្ញុំទៅជាន់ឈ្លី តើអ្នកទំនេរខ្លាំងណាស់មែនទេចា៎”។

មានការបញ្ចេញយោបល់ដោយការចោទសួរទៅកាន់ លោក ឱក បូនី វិញដែរថា តើកន្លងមកលោកធ្លាប់បំពេញតួនាទីជាឪពុកគេដែរឬក៏អត់ ? ស្របពេលដែលអ្នកខ្លះថា “ទោះឪពុកឆ្កួតឬជាក៏ជាឪពុកដែរការពិតគឺមិនអាចប្រកែកបានឡើយបើគ្មានឪពុកកូនក៏គ្មានថ្ងៃនេះដែរពោលគឺឪពុកគាត់ជាអ្នកផ្ដល់កំណើតចឹងកូនៗគ្រប់គួរតែពិចារណាខ្ញុំនិយាយដោយយុត្តិធម៌”។

គេនៅមិនទាន់ឃើញមានប្រត្តិកម្មតបពីសំណាក់ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅឡើយជុំវិញការបង្ហោះសារជាសាធារណៈមួយនេះ។

គួរបញ្ជាក់ដែរថា ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី​១៤ ខែ​ កញ្ញា ឆ្នាំ​ ១៩៨៧ ។ ឪពុកឈ្មោះ​ ឱក បូនី​ គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អ៊ី​ សុគន្ធ​គឺជាគ្រូ បង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។ ​នាងមានបងប្អូនទាំងអស់ ចំនួនបីនាក់​នាងជាកូនច្បងក្នុងគ្រួសារ។ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកនាងក៏បានបន្តការសិក្សាជំនាញសិល្បៈនៅ​ សាលាភូមិន្ទវិចិត្រសិល្បៈថែមទៀត។ ​

កញ្ញាបានឈានជើងចូលវិស័យសិល្បៈនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ​ និងច្រៀងនៅក្នុងក្លឹប U2 ៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖