ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេង​ទាក់ទង​នឹង​ទំនៀម​ឲ្យ​ដាក់​ខ្មោច​បែរ​ក្បាល​ទៅ​ទិស​ខាង​លិច

ចែករំលែក៖

រឿង​នេះ គេ​ប្រកាន់​តៗ គ្នា​មក តាំង​ពី​កាល​ព្រះ​ឥសូរ​កោរ​ជុក​ឲ្យ​ព្រះ​ពិឃ្នេស2 ជា​បុត្រ ដូច​មាន​ដំណាល​ក្នុង​សាសនា​ព្រាហ្មណ៍​ថា ព្រះ​ឥសូរ រៀប​ចំ​កោរ​ជុក​ព្រះ​ពិឃ្នេស តែ​ភ្លេច​អញ្ជើញ​ព្រះ​អង្គារ ។ ព្រះ​អង្គារ​ខ្ញាល់ ក៏​បណ្ដាល​ឲ្យ​កាំបិត​កោរ ទៅ​កាត់​ក្បាល​ព្រះ​ពិឃ្នេស បោះ​ចោល​ទៅ​ក្នុង​មហាសមុទ្រ ។ ព្រះ​ឥសូរ​ក៏​ប្រើ​ព្រះ​វិស្សកម្ម​ឲ្យ​ចុះ​រក​កាត់​ក្បាល​មនុស្ស ឬ តិរច្ឆាន​ណា ដែល​ដេក​ដាក់​ក្បាល​ទៅ​ទិស​ខាង​លិច ។ ព្រះ​ពិស្ណុការ ទៅ​រក​មើល ឃើញ​តែ​ដំរី​ពីរ​ដេក​បែរ​ក្បាល​ទៅ​ទិស​ខាង​លិច ក៏​កាត់​ក្បាល​ដំរី​មួយ​ទៅ​ថ្វាយ​ព្រះ​ឥសូរ ៗ ក៏​ត​ភ្ជាប់​ឲ្យ​ព្រះ​ពិឃ្នេស ។ ទើប​ព្រះ​ពិឃ្នេស​មាន​ក្បាល​ជា​ដំរី ។

ប្រោះ​ហេតុ​នោះ ទើប​មនុស្ស​បុរាណ​ប្រកាន់​ជឿ​ថា ទិស​ខាង​លិច​ជា​ទិស​អពមង្គល បើ​កាល​ណា​មាន​មនុស្ស​ស្លាប់ ទើប​គេ​ដាក់​ឲ្យ​បែរ​ក្បាល​ទៅ​ទិស​ខាង​លិច ហើយ​ក៏​ជាប់​ជា​ទំនៀម រហូត​មក ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ដោយ៖ប្រាថ្នា


ចែករំលែក៖