ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយនូវសាធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នូវសាធាតុញៀន នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា៖ វេលាម៉ោង ១០៖៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពចែកចាយសារធាតុញៀនខុសច្បាប់យ៉ាងសកម្ម  នៅត្រង់ចំនុចព្រៃល្បាស់ តាមផ្លូវលេខ១១ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍  សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

   ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់ទីតាំងខាងលើ ក៏បានប្រទះឃើញមុខសញ្ញាអង្គុយលើដើមឈើ ក៏បានហៅឲ្យចុះក្រោម ធ្វើការឆែកឆេររកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់W.Yពណ៌ផ្កាឈូកចំនួន ០៨គ្រាប់ និងប្រភេទម៉ាទឹកកក ក្រាមពណ៌សថ្លាចំនួន ២ កញ្ចប់តូច នៅជាប់នឹងខ្លួនជនសង្សយ័ឈ្មោះ យ៉ែម វ៉ាន់ឌី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ ។ 

    ករណីនេះ កម្លាំងបាននាំមកដល់ប៉ុស្តិ៍ធ្វើការសាកសួរបំភ្លឺ និងរៀបចំបញ្ជូនទៅជំនាញក្រុងដើម្បីអនុវត្តន៍នីតិវិធីបន្ត ។

ដោយ៖ ប៉ែន នួន


ចែករំលែក៖