ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ! ពលរដ្ឋខ្មែរនៅម៉ាឡេស៉ី ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលករចំនួន ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ដោយមានការសហការនិងជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ពលរដ្ឋខ្មែរទាំង ១៥៨នាក់នោះ នឹងចាកចេញពីទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះវេលាម៉ោង០៩និង០០នាទីព្រឹក ហើយមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ០៩ និង៥០នាទីព្រឹក។

សូមបញ្ជាក់ថា ជើងហោះហើរនេះ មានលេខ MH754 ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី ក៏មានអ្នកដំណើរជនជាតិម៉ាឡេស៉ី២នាក់ផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖