ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី និងត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ដេីម្បីសាកសួរ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហេីបប្រាប់ថា ពេលនេះលោកសេង សុវណ្ណារ៉ា កំពុងស្ថិតក្រោមការសាកសួររបស់លោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លីធ្វើស្រែចម្ការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចេញលិខិតអញ្ជើញឲ្យមកបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី តែពេលចូលបំភ្លឺរួចហើយក៏ត្រូវឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង ។
គួររំលឹកថា លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ចេញព្រះរាជក្រឹត្យមួយបញ្ចប់មុខតំណែងជាផ្លូវការ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចម្ការស្រល់សាធារណៈរបស់រដ្ឋ
ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុច
ភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕
ដោយ៖ចេស្ដា