បច្ចុប្បន្នចិនកំពុងតែមានវិវាទ ដែនសមុទ្រ និងដីគោក ជាមួយប្រទេសជាច្រើន នៅក្នុងតំបន់ ។ បើនិយាយពីវិវាទ ធំបំផុតដែលពិភពលោកបានដឹក នោះគឺវិវាទសមុទ្រចិន ខាងត្បូង ជាមួយប្រទេសតំបន់អាស៊ាន វិវាទសមុទ្រចិនខាងកើតជាមួយជប៉ុន និងវិវាទដែនគោក ជាមួយឥណ្ឌា។
សារព័ត៌មាន India TV News បានលើកឡើងពីបណ្តាប្រទេសដែលមានវិវាទជាមួយចិន ក្នុងពេលដែនចិននិងឥណ្ឌាវិវាទកាន់តែខ្លាំងនោះ។ ទីក្រុងប៉េកាំងបានប្រកាសថា Arunachal Pradesh និង Ladakh គឺជាទឹកដីរបស់ចិនពីអតីតកាល។
ក្រៅពីឥណ្ឌា តើចិនមានវិវាទជាមួយប្រទេសណាខ្លះ? ខាងក្រោមនេះគឺជាប្រទេសដែលមានវិវាទជាមួយចិន៖
១-ជប៉ុន៖ កំពុងតែមានវិវាទ ប្រជុំកោះSenkaku, Ryukyu ហើយវិវាទកាន់តែតានតឹងក្រោយពេលចិន ដាក់ឈ្មោះប្រជុំកោះដែលមានវិវាទទាំងនោះ។
២- វិវាទជាមួយវៀតណាម ចិនបានគ្រប់គ្រងដោយខុសច្បាប់ប្រជុំកោះ Paracel និង Spratly របស់វៀតណាម នៅសមុទ្រចិនខាងត្បូង។
៣- វិវាទជាមួយ នេប៉ាល់ ដោយចិនប្រកាសតំបន់ជាច្រើនរបស់នេប៉ាល់ថាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ចាប់តាំងពី សង្គ្រាម ចិននេប៉ាល់ ឆ្នាំ១៧៨៨-១៧៩២។
៤-វិវាទជាមួយកូរ៉េខាងជើង នៅតំបន់ភ្នំ Baekduនិងតំបន់ព្រំដែន Kando ចិនហៅថា Jiandao
៥-វិវាទជាមួយហ្វុីលីពីននៅសមុទ្រចិនខាងត្បូង
៦-វិវាទជាមួយ រុស្ស៊ី ក្រោយចិនប្រកាស ដែនអធិបតេយ្យ ដល់ទៅ១៦០ពាន់គីឡូម៉ែត្រ ក្រឡានៅទឹកដីរុស្ស៊ី។
៧- វិវាទជាមួយកូរ៉េខាងត្បូង នៅប្រជុំកោះលិចទឹក Socotra
៨-វិវាទ ជាមួយប្រទេស Bhutan នៅតំបន់ភ្នំ
៩-វិវាទជាមួយតៃវ៉ាន់ ដោយចិនចាត់ទុកកោះតៃវ៉ាន់ជាដែនដីចិនមិនអាចកាត់ផ្តាច់បាន។
១០វិវាទ ដែនសមុទ្រចិន ខាងត្បូង ជាមួយប្រទេស Brunei, Malaysia, Indonesia៕ដោយ៖ធី រីណា