ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី៣នាក់មកពីក្រុមបាល់ទាត់ស្ត្រី PSG ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ក្លឹបបារាំង Paris Saint-Germain (PSG) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា កីឡាការិនី ៣រូបមកពីក្រុមស្ត្រីរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

ក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្ត ត្រូវបានអនុវត្តមុន ពេលចាប់ផ្តើមសកម្មភាពនេះបង្ហាញពីករណីវិជ្ជមានកីឡាការិនីចំនួន៣នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩ គឺកីឡាករ២នាក់នៃក្រុម U19 និងកីឡាករម្នាក់នៃក្រុមអាជីព ។

ក្រុមបាល់ទាត់នារី PSG បានបញ្ចប់ការប្រកួតជើងឯកលីគទី១ របស់បារាំងនៅរដូវកាល ២០១៩-២០២០ ដែលទទួលបានត្រឹមជើងឯករងដោយចាញ់ពិន្ទុក្រុមជើងឯកលីយ៉ុងតែ៣ពិន្ទុប៉ុណ្ណោះ។ ក្រុមបាល់ទាត់នារី PSG គ្រោងនឹងបន្តការហ្វឹកហាត់នៅថ្ងៃចន្ទដោយអនុលោម តាមពិធីសារសុខភាពដែលបានកំណត់ដោយរដ្ឋាភិបាលបារាំង ។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះក្លឹប PSG បាននិយាយថា កីឡាករចំនួន ៣នាក់មកពីផ្នែកបុរស និងសមាជិកបុគ្គលិកម្នាក់ត្រូវបានឆ្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលកីឡាករនៅដោយឡែកពីគ្នា ប៉ុន្តែពួកគេមិនឆ្លងរាលដាលទៀតទេបន្ទាប់ពីការធ្វើតេស្តជាលើកទី២រួចមក ៕ដោយ៖ភារៈ


ចែករំលែក៖