ប្រទេសឥណ្ឌា៖ ហ្វូងទ័ពសត្វកណ្ដូបវាលខ្សាច់បានហោះហើរខ្មួលខ្មាញ់ ពាសពេញទីក្រុង Gurgaon របស់ឥណ្ឌា កាលពីថ្ងៃសៅរ៍ម្សិលមុិញ បានជំរុញឲ្យរដ្ឋាភិបាលនៃរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ចេញសេចក្ដីណែនាំមួយដែលផ្ដល់ព័ត៌មានដល់ក្រុមមន្ត្រីឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់។
សត្វល្អិតទាំងនេះបានឆ្លងកាត់ទីក្រុងនៅម៉ោង១១:៣០នាទីព្រឹក ម៉ោងក្នុងស្រុក។ ១៥នាទីក្រោយមក សត្វកណ្ដូបរាប់ពាន់ក្បាលបានឈប់នៅលើផ្ទៃរាបស្មើនិងដំបូលផ្ទះ មុនពេលត្រូវបានកម្លាំងខ្យល់ដ៏ខ្លាំងបក់កួចចេញទៅ។
ពេលសត្វកណ្ដូបវាលខ្សាច់កំពុងហោះហើរទាំងហ្វូងក្នុងទីក្រុង រដ្ឋមន្ត្រីក្រសួងការងារនិងអភិវឌ្ឍន៍ទីក្រុង លោក Gopal Rai បានបង្ហោះការចែករំលែកយោបល់នៅលើបណ្ដាញសង្គម Twitter ដោយបញ្ជាក់ថា ចៅសង្កាត់ទាំងអស់នៅទីក្រុងញូវដេលី ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ នៅពេលពួកគេបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងសត្វល្អិតដែលផ្លាស់ប្តូរទីលំនៅ។
មន្ត្រីទាំងឡាយនឹងត្រូវបានដាក់ពង្រាយ ដើម្បីណែនាំអ្នកស្រុកនិងអ្នកភូមិ អំពីវិធីបំបែកហ្វូងសត្វកណ្ដូបតាមរយៈការដាក់ផាវ ធ្វើឲ្យមានកម្រិតសំឡេងកាន់តែខ្ពស់ ក៏ដូចជាការវាយស្គរឬប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ និងការចាក់តន្ត្រីដោយបើកសំឡេងកាន់តែខ្លាំងផងដែរ៕ ស សម