ព័ត៌មានទាន់ហេតុការណ៍៖

សត្វឥន្រ្ទីយ៍ មានចំណុចល្អៗ ច្រើន ដែលយើងអាចរៀនសូត្រពីវាបាន

ចែករំលែក៖

ភ្នំពេញ៖ មានចំណុចខ្លះៗ ដែលយើង មិនធ្លាប់ដឹង ពីសត្វឥន្ទ្រីយ៍ កន្លងមកហើយ វាមានចំណុចល្អៗ ច្រើន ដែលយើងអាចរៀនសូត្រពីវាបាន ។ សូមសិក្សាតាមដានដូចខាងក្រោម៖

1. ជាកំពូល សត្វស្លាប ដែល តំណាង អោយអំណាច និង សេរីភាព។
2. វាជាសត្វ ដែលចូលចិត្ត សេរីភាព និង ចូលចិត្ត ហោះហើរ តែម្នាក់ឯង នៅតាម ទីខ្ពស់ៗ ដូចជាជ្រលងភ្នំ។
3. ទំងន់ខ្លួនរបស់វា ប្រហែល6Kg ក៏ប៉ុន្តែ វាអាចចាប់សត្វ ដែលមានទំងន់ ប្រហែល 8Kgហោះទៅលើបាន។

4. វាមិនសុី ចំណីស្លាប់ទេ មានន័យថា ពេលវាឃ្លាន វាចេញទៅរកចាប់សត្វរស់ ជាអាហារភ្លាមៗ ដោយប្រើ សមត្ថភាពផ្ទាល់ខ្លួនរបស់វា ដែលខុសពីសត្វត្មាត ដែល ចូលចិត្ត សុីតែរបស់ស្អុយ រលួយ។
5. នៅពេលមាន ផ្គររន្ទះ ព្យុះភ្លៀងម្តងៗ វាកាន់តែចូលចិត្ត ហោះហើរ ខុសពីសត្វស្លាបផ្សេងទៀត ដែលសំងំមិនហ៊ានចេញទៅក្រៅ។
6. វាជាសត្វ ដែលចេះ បង្កើនសមត្ថភាព មានន័យថា វាចេញ ហោះហើរ ទៅទីឆ្ងាយៗ ជាប្រចាំ។

7. ភ្នែកមុជស្រួច មើលបានឆ្ងាយ និង ផ្តោតគោលដៅ ក្នុងការចាប់ចំណី មានន័យថា បើវាឃើញ សត្វ៤ រឺ ៥នៅម្តុំគ្នា គឺ វាចាប់សត្វណា ដែលវាបានដៅ រួចហើយតែប៉ុណ្ណោះ។
8. ជាសត្វដែលអាចរស់បាន ប្រហែល៧០ឆ្នាំ ក៏ប៉ុន្តែ ដើម្បីឈានដល់ អាយុ៧០ឆ្នាំ ក្នុងវ័យ ៤០ឆ្នាំ វាត្រូវរងការឈឺចាប់ និង ហ៊ានលះបង់ ដ៏ធំមួយ គឺការ ជម្រុះ ចំពុះ ស្លាប និង ក្រចក របស់វាចោលទាំងអស់ ហើយរស់សំងំលាក់ខ្លួន នៅទីដ៏សែនឆ្ងាយប្រហែល ៥ទៅ៦ខែ ដើម្បីអោយ ស្លាប ចំពុះ និង ក្រចក របស់វា ដុះឡើង សារជាថ្មីវិញ ធ្វើដូចនេះ វា អាចបន្តរស់ បានរយៈពេល ៣០ឆ្នាំ ទៅមុខទៀត។
9. ឥន្ទ្រី ជាសត្វដែល ចេះរើសដៃគូជីវិត ឥន្ទ្រីញី វារើសយកឥន្ទ្រីឈ្មោលណាដែល មានសមត្ថភាព គឺវា បានសាកល្បងដោយ ពាំយក មែកឈើហោះទៅលើ រួចទំលាក់មកក្រោមវិញ ។ ហើយ ការសាកល្បងនេះ គឺវាធ្វើដដែលៗ ២ ទៅ ៣ដង ប្រសិនបើ ឥន្ត្រីយ៍ឈ្មោលណា ចាប់បាន ហើយ ពាំយកមកអោយវាវិញនោះ ទើប វាព្រមទទួលយក៕សហការី


ចែករំលែក៖