កាលពីយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងទាហានប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា នៅតាមបណ្តោយព្រំដែន LoC នៅតំបន់កាស្មៀរ ។
ឧត្តមសេនីយ៍ទោ Babar Iftikhar ប្រធានស្ថាប័នទំនាក់ទំនងមហាជនរបស់កម្លាំងទាហានប៉ាគីស្ថាន បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅតំបន់ Hot Spring dọc LoC។
ឧត្តមសេនីយ៍ទោ Babar Iftikhar បានបញ្ជាក់ថា« យន្តហោះគ្មានមនុស្សបើក របស់ឥណ្ឌា បានចូលក្នុងទឹកដីប៉ាគីស្ថាន៨៥០ ម៉ែត្រ។ នេះជាយន្តហោះគ្មានមនុស្សបើកទី៩របស់ឥណ្ឌា ត្រូវកម្លាំងទាហានប៉ាគីស្ថានបាញ់ទម្លាក់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ឥណ្ឌាបានស្នើដល់ប៉ាគីស្ថានផ្តល់ជនដៃដល់ដែលវាយប្រហារភេរវកម្ម នៅទីក្រុងម៉ុមបៃ កាលពីឆ្នាំ២០០៨ ។ ឥណ្ឌា បានចោទប្រកាន់ក្រុម Lashkar-e-Taiba នៅក្នុងប្រទេសប៉ាគីស្ថាន ជាអ្នកវាយប្រហារនៅទីក្រុងម៉ុមបៃ។
ទាំងឥណ្ឌានិងអាមេរិកបានចោទប្រកាន់ក្រុមភេរវកម្ម Lashkar-e-Taiba កំពុងតែលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ហើយក្រុមនេះជាអ្នកវាយប្រហារ នៅសណ្ឋាគារ សម្លាប់មនុស្ស១៦៦នាក់ ក្នុងនោះមាន ជនជាតិអាមេរិក៦នាក់ ៕ដោយ៖ធី រីណា