ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងនោះមានជនជាតិខ្មែរ២នាក់និងជនជាតិចិនម្នាក់ ដែលប្រតិបត្តិការបង្ក្រាបនេះមានដូចខាងក្រោម៖

*ករណីទី១ ធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០:៣០នាទី នៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស គឺ១-ឈ្មោះ គង់ វណ្ណ: អាយុ២៨ឆ្នាំ និងទី២-ឈ្មោះ គង់ សុភ័ណ្ឌ អាយុ២០ឆ្នាំ ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់,ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង ។

*ករណីទី២ ធ្វើនៅវេលាយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Yang Jiang Kun ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់, ថ្នាំW.Y ចំនួន៩គ្រាប់ និងទូរស័ព្ទដៃ២គ្រឿង  ។

ករណីនេះនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖