សៀមរាប៖ រិតតែមិនតបត និងមិនខ្វល់ជាមួយពាក្យរិះគន់រឿង “កូនមិនស្គាល់ឪ” តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមរស់ជាតិជីវិតដ៏មានន័យរបស់នាងនឹងដំណើរកម្សាន្តរួមគ្នាជាមួយស្វាមី និងកូនប្រុសជាទីស្រលាញ់។ ដំណើរកម្សាន្តនេះអមដោយពាក្យដោយខ្លីថា” បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង 😂នេះជារូបថតដំណើរកម្សាន្តគ្រួសាររបស់ខ្ញុំ”។
សារខ្លី និងមានន័យជ្រៅនេះក៏កាន់តែធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង។ ពេញចិត្តព្រោះតែពាក្យមានកូនគឺពិតជាសប្បាយចិត្ត គឺមិនមែនជាបន្ទុកសម្រាប់ឪពុកម្តាយនោះទេ។ មានអ្នកចូលបញ្ចេញយោបល់ និងចែករំលែករូបថតនាង ស្វាមី និងកូនប្រុសជាង១ពាន់នាក់ខណៈការបញ្ចេញរូបថតជាច្រើនសន្លឹកនេះមិនបានមួយថ្ងៃផង។ មានអ្នកគាំទ្រនាងជាច្រើនសរសើរនឹងភាពរឹងមាំរបស់តារាស្រីរូបនេះដែលសុខចិត្តស៊ូទ្រាំមិនតបតបើទោះបីជារងការរិះគន់ពេញមាត់ ពីសំណាក់ទស្សនិកជនដែលមិនបានដឹង។
តារាស្រីរូបនេះកាន់តែប្រយ័ត្នប្រយែងខ្លាំងក្រោយពីជួបព្យុះភ្លៀងមួយប្រាវកន្លងមកនេះ នាងបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់នាងទាំងអស់ដោយភាពច្បាស់លាស់ និងត្រឹមតែការបង្ហាញសុភមង្គម និងបន្ថែមប្រាក់ចំណូលពីការផ្សព្វផ្សាយផលិតផលនានាជាច្រើនសន្ធឹកសន្ធាប់។ នាងបានបង្កើត គណនីយហ្វេសប៊ុក (Facebook Page)សម្រាប់កូនប្រុសដែលអាចរកប្រាក់ចំណូលបានខ្ពស់ផុតពីក្មេងដ៏ទៃនៅកម្ពុជា ពិសេសផលិតផលទារក និងកុមារ។ អ្វីដែលកាន់តែពិសេសនាងបានចាប់ផ្តើមបង្កើតវីដេអូសកម្មភាពក្រៅឆាក(Vloge)ថ្មីៗដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ដែលគេដឹងថាជាប្រភពចំណូលថ្មីសម្រាប់នាង។ ចុងសប្តាហ៍មុននេះនាងត្រូវបានក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា បានប្រកាសទទួលស្គាល់នាងជាតារាតំណាងរបស់ខ្លួន ដែលគេដឹងថានាងអាចរកចំណូលពីការផ្សព្វផ្សាយនេះជាច្រើនម៉ឺនដុល្លារអាមេរិកផងដែរ៕ដោយ៖វឌ្ឍនា