ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្ដិទី៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃ ចន្ទ័០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្នុងនោះអញ្ជើញចូលរួមពី លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ,លោក សេង គួនណូ និង លោក អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរង នាយករដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៨ និងមន្ដ្រីពាក់ព័ន្ធ។

សូមបញ្ជាក់ថា៖ របៀបវារៈកិច្ចប្រជុំមាន៖
១ .ពិនិត្យ និងអនុម័តសេចក្ដីព្រាងស្ដីពី កំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី១២ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ។
២ .ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ស្ដីពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២០របស់រដ្ឋបាលខណ្ឌច្បារអំពៅ។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីដែលបានមកពីផ្តល់សេវាប្រចាំខែមិថុនាឆ្នាំ២០២០។
៤.បញ្ហាផ្សេងៗ៕

ដោយ៖ស សម


ចែករំលែក៖