ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលីតាមប្រព័ន្ធវីដេអូ ស្តីពីជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលីតាមប្រព័ន្ធវីដេអូ ស្តីពីជំងឺឆ្លងកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

នៅរសៀលនេះផងដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា៖ ខ្ញុំបានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី ស្តីពីជម្ងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំ បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចសហការសង្រ្គោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ដោយផ្ដោតលើវិស័យចំនួន៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម ដែលជាអាទិ៍រួមមាន សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា៖ ខ្ញុំក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលបានផ្ដល់នូវជំនួយថវិកា ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈ «គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព (Health Equity and Quality Improvement Project – H-EQIP)» ក៏ដូចជាបានផ្ដល់នូវការគាំទ្រដោយផ្ទាល់ថែមទៀតដល់កម្ពុជា ខាងផ្នែកវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបចំពោះជម្ងឺកូវីដ-១៩។

I attended the Special ASEAN-Australia Foreign Ministers’ Meeting on COVID-19 via video conference. The Meeting discussed ways to strengthen partnership and cooperation in public health emergencies to combat COVID-19 pandemic focusing on three areas of shared interests, namely health security, stability, and economic recovery.

I thanked Australia for providing financial support to strengthen Cambodia’s public health system through the Health Equity and Quality Improvement Project (H-EQIP), as well as providing more direct support for Cambodia’s medical response to COVID-19.៕

ដោយ៖សុខ ខេមរា


ចែករំលែក៖