ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Ferrari បង្ខំចិត្តរៀបចំឌីហ្សាញរថយន្តប្រណាំងរបស់ពួកគេឡើងវិញ

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្ត Ferrari ត្រូវបានបង្ខំចិត្តធ្វើការរចនា(ឌីហ្សាញ)ឡើងវិញនៃរថយន្តប្រណាំងរបស់ខ្លួន ក្រោយពីរកឃើញគុណវិបត្តិមួយចំនួនចាប់តាំងពីដំណើរការនៅក្នុងការសាកល្បងមុនរដូវកាលកាលពីខែកុម្ភៈកន្លងទៅ

ប្រធានក្រុមហ៊ុនលោក Mattia Binotto បាននិយាយថា ការងារលើការយល់ដឹងពីមូលហេតុដែលរថយន្តនេះបើកលឿនហើយនាំឱ្យមានការផ្លាស់ប្តូរទិសដៅយ៉ាងសំខាន់ទាក់ទងនឹងការអភិវឌ្ឍន៍។ ជាលទ្ធផលគឺរថយន្តនេះនឹងដំណើរការឲ្យបានមុនរដូវកាលនៃការប្រកួតនៅប្រទេសអូទ្រីស។ ការធ្វើឱ្យប្រសើរនេះគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Grand Grand Prix នៅថ្ងៃទី១៧-១៩ ខែកក្កដាខាងមុខ

លោក Mattia Binotto បានបន្តថា ក្រុមហ៊ុនត្រូវតែបង្ខំចិត្តកែសំរួលវិធីសាស្រ្តទាំងតួ និងម៉ាស៊ីនរបស់រថយន្តបន្ទាប់ពីការស៊ើបអង្កេតរកឃើញពីការខ្វះសមត្ថភាពរបស់វា។

លោកអះអាងថា នៅក្នុងប្រទេសអូទ្រីសយើងត្រូវតែព្យាយាម និងធ្វើឱ្យបានច្រើនបំផុតនូវរាល់ឱកាសទាំងអស់បន្ទាប់មកនៅក្នុងប្រទេសហុងគ្រីជាមួយនឹងជំហានអភិវឌ្ឍន៍ថ្មីដែលយើងកំពុងធ្វើការអភិវឌ្ឍដែលដៃគូប្រកួតប្រជែងរបស់យើងកំពុងធ្វើដូចគ្នា។

លោក Mattia Binotto បានបន្ថែមថា មិនត្រឹមតែរថយន្ត Mercedes និង Red Bull ដែលមានល្បឿនលឿនប៉ុណ្ណោះទេប៉ុន្តែគូប្រជែងរបស់យើងទាំងពីរបានធ្វើឱ្យប្រសើរឡើងពីរថយន្តរបស់ពួកគេដែលនឹងធ្វើឱ្យពួកគេលឿនជាងមុន។

អ្នកបើករថយន្ត Ferrari លោក Sebastian Vettel ដែលត្រៀមការប្រកួតបានឲ្យដឹងថា វានឹងក្លាយជាក្រុមប្រណាំងចុងក្រោយរបស់គាត់ជាមួយក្រុមនេះ ដោយយើងមានភាពប្រាកដនិយមនៅពេលនិយាយអំពីការអភិវឌ្ឍន៍ដែលត្រូវបានគេឃើញនៅពេលធ្វើតេស្ត ប៉ុន្តែយើងមិនខកចិត្តទេ ព្រោះយើងនៅតែមានសមត្ថភាពធ្វើវា

សូមបញ្ជាក់ថា ក្រុមហ៊ុន Mercedes បានផ្តល់នូវការធ្វើឱ្យប្រសើរឡើងផ្នែកឌីជីថលយ៉ាងសំខាន់ដល់រថយន្តរបស់ពួកគេនៅពេលដែលប្រធានក្រុមហ៊ុនលោក Lewis Hamilton បានចាប់ផ្តើមដេញថ្លៃអភិវឌ្ឍន៍ដើម្បីឈ្នះពានរង្វាន់ប្រណាំងរថយន្តលំដាប់ពិភពលោក

ចំណែកក្រុមប្រណាំងរថយន្ត Red Bull បានប្រើម៉ាស៊ីនហុងដាដែលមានភាពប្រសើរឡើងដើម្បីបន្ថែមទៅលើវឌ្ឍនភាពប្រព័ន្ធម៉ាស៊ីនរបស់ពួកគេ ៕ដោយ៖ភារៈ


ចែករំលែក៖