ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមអ្នកបេីកបររថយន្តដឹកដីរកឃេីញអ្នកមានសារធាតុញៀន៧នាក់ក្នុងចំណោម១៦៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា និងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២០​​​​ គណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​នៃគណៈអភិបាលខណ្ឌកំបូល​ បានចុះត្រួតពិនិត្យ​ និង​ធ្វេីតេស្ដទឹកនោមរកសារធាតុញៀនអ្នកបេីកបររថយន្តដឹកដី នៅសង្កាត់ឪឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងការត្រួតពិនិត្យខាងលេីសមត្ថកិច្ចបានហៅអ្នកបេីកបររថយន្តដឹកដីសរុប១៦៣នាក់ដេីម្បីធ្វេីតេស្តរកសារធាតុញៀន ក្នុងនោះរកឃេីញអ្នកផ្ទុកសារធាតុញៀនចំនួន ៧នាក់​ ។ 

ក្រោយពីត្រួតពិនិត្យរួចអ្នកដែលគ្មានផ្ទុកសារធាតុញៀនត្រូវបានឲ្យត្រឡប់ទៅវិញចំណែកអ្នកដែលផ្ទុកត្រូវបានបញ្ចូនទៅផ្នែកជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖